ព្រះរាជពិធីសម្តែងសិល្បៈ អបអរសាទរខួប២២ឆ្នាំ នៃការគ្រងរាជ្យសម្បត្តិព្រះមហាក្សត្រ ប្រព្រឹត្តទៅយ៉ាងមហោឡារិក
31-10-2026 16:13
(ភ្នំពេញ)៖ នៅយប់ថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ ព្រះរាជពិធីសម្តែងសិល្បៈអបអរសាទរខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅយ៉ាងមហោឡារិក នៅក្នុងសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។
ក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត។
ព្រះរាជពិធីនេះ បានឆ្លុះបញ្ចាំងពីការគោរពដឹងគុណ និងភក្តីភាពដ៏ជ្រាលជ្រៅរបស់ប្រជារាស្ត្រខ្មែរ ចំពោះព្រះមហាក្សត្រ ដែលបានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ជាតិ និងប្រជាជនកម្ពុជា អស់រយៈពេល២២ឆ្នាំកន្លងមក។
ការសម្តែងសិល្បៈនេះ ក៏ជាការបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងជាការរំលឹកដល់ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លារបស់ព្រះអង្គ ក្នុងការដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព៕








































