លោក ឌិត ទីណា បន្តជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅស្រុកភ្នំស្រុក បន្ទាយមានជ័យ
31-10-2026 15:17
(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញបន្តជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ស្ថិតក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោករដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ រដ្ឋបាលស្រុកភ្នំស្រុក និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និងការឧបត្ថម្ភស្បៀងបម្រុងដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ៕










