FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ

31-10-2026 14:56

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារជូនពរឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ ដែលនឹងឈានចូលមកដល់នៅថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ក្នុងនាម ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សូមសម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនាកក់ក្តៅ និងជូនពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់យ៉ាងជូនឯកឧត្តម។ សូមកោតសរសើរដោយស្មោះចំពោះវីរភាពដ៏ឧត្តុង្គឧត្តម និងស្នាដៃដ៏ធំធេងរបស់ឯកឧត្តម ដែលជាឥស្សរជនឆ្នើមពោរពេញភាពប៉ិនប្រសប់ ប្រកបដោយឆន្ទៈ មនសិការក្នុងការ បំពេញបេសកកម្ម ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា។

ក្នុងនាមជាតំណាងពលរដ្ឋខ្មែរ ឯកឧត្តមបានបង្ហាញដោយសេចក្តីក្លាហានដ៏មោះមុតទៅកាន់ពិភពលោកតាមរយៈ វេទិកាតំបន់ និងអន្តរជាតិនានា អំពីការឈ្លានពាន និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់យោធា និងបានសម្តែងនូវការព្រួយបារម្ភអំពីភាពផុយស្រួយ នៃបទឈប់បាញ់និងសន្តិភាព នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

នាឱកាសដ៏ថ្លៃថ្លានេះ សូមជូនពរជ័យ សិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការដល់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕