FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ស ថេត បញ្ចប់ទស្សនកិច្ចការងារនៅប្រទេសជប៉ុន ជាមួយការពង្រឹងកិច្ចហសការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិជប៉ុន

31-10-2026 09:35

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ចប់ការបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន តាមការអញ្ជើញរបស់ទីភ្នាក់ងារនគរបាលជាតិជប៉ុន និងបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នាយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ។

នាយឧត្តមសេនីយ៍ ស ថេត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ទីភ្នាក់ងារនគរបាលជាតិជប៉ុន។

ក្នុងទស្សនកិច្ចការងារនោះ នាយឧត្តមសេនីយ៍ ស ថេត បានជួបពិភាក្សាការងារជាមួយលោក KUSUNOKI YOSHINOBU អគ្គស្នងការនគរបាលជាតិជប៉ុន និងលោក OHAMA TAKESHI អគ្គនាយកប្រឆាំងឧក្រិដ្ឋកម្មមានអង្គការចាត់តាំង នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន។

ជំនួបពិភាក្សាការងារនេះ ធ្វើឡើងដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការស៉ើបអង្កេត ប្រឆាំងបទល្មើសឆ្លងដែនមានអង្គការចាត់តាំង និងផ្ដោតពិសេសលើការប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់៕