FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកនិយ័តករបរធនបាលកិច្ច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក ក្នុងកម្មវិធី AmCham Luncheon Seminar

31-10-2026 09:16

(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើកក្នុងកម្មវិធី AmCham Luncheon Seminar ស្តីពី «វដ្តបន្ទាប់នៃវិស័យអចលនទ្រព្យកម្ពុជា៖ រចនាសម្ព័ន្ធបរធនបាលកិច្ច និងទំនុកចិត្តរបស់វិនិយោគិន» ដែលរៀបចំដោយ AmCham Cambodia សហការជាមួយគណៈកម្មាធិការអចលនទ្រព្យ និងសំណង់ និងក្រុមហ៊ុន Phillip Trustee នៅសណ្ឋាគារ Sofitel Phnom Penh Phokeetra។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការអនុវត្តបរធនបាលកិច្ចលើដីធ្លីនៅកម្ពុជា ព្រមទាំងបង្កើនការយល់ដឹងអំពីឱកាសវិនិយោគ ក្នុងវិស័យអចលនទ្រព្យ និងយន្តការការពារទ្រព្យសម្បត្តិ និងការវិនិយោគនៅកម្ពុជា។

ក្នុងកម្មវិធីនេះ ក៏មានកិច្ចពិភាក្សាលើ «ទំនុកចិត្តរបស់វិនិយោគិន និងនិន្នាការនៃការផ្លាស់ប្តូររបស់សហគ្រាសពីការជួលទៅរកការកាន់កាប់លើអចលនទ្រព្យ និងតម្រូវការនៃវដ្តបន្ទាប់របស់វិស័យអចលនទ្រព្យចំពោះស្ថាប័ននិយ័តកម្ម និងអ្នកពាក់ព័ន្ធក្នុងទីផ្សារ» ដែលមានការចូលរួមជាវាគ្មិនដោយ លោកស្រី ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងអធិការកិច្ច នៃ ន.ប.ធ. ព្រមទាំងវាគ្មិនកិត្តិយសដទៃទៀត។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីតំណាង AmCham Cambodia, Phillip Trustee, វិនិយោគិន, អ្នកជំនាញផ្នែកច្បាប់, អ្នកជំនាញអចលនទ្រព្យ និងភាគីពាក់ព័ន្ធនានា ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីតួនាទីរបស់បរធនបាលកិច្ច ក្នុងការគាំទ្រការវិនិយោគ ការការពារផលប្រយោជន៍ស្របច្បាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៕