ក្រសួងបរិស្ថាន ផ្តល់ធុងសំរាមជាង ២,០០០ធុង ដល់សាលារៀននៅខេត្តកំពង់ស្ពឺ ដើម្បីជំរុញ «ភាពស្អាត» តាមគ្រឹះស្ថានសិក្សា
30-10-2026 16:54
(កំពង់ស្ពឺ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានធ្វើការប្រគល់ធុងសំរាមសរុបចំនួន ២,០៤៩ធុង ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដើម្បីយកទៅបែងចែកបន្តជូនដល់សាលារៀនចំនួន ៦៨៣កន្លែង នៅទូទាំងខេត្ត ក្នុងយុទ្ធនាការជំរុញភាពស្អាតនៅតាមគ្រឹះស្ថានសិក្សា។
ការផ្តល់ជូនធុងសំរាមដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងក្នុងគោលបំណងបណ្តុះស្មារតី និងទម្លាប់ស្អាតដល់សិស្សានុសិស្ស ចេះទុកដាក់កាកសំណល់ និងញែកសំរាមឱ្យបានត្រឹមត្រូវចាប់ពីក្នុងសាលារៀនទៅ។ សកម្មភាពនេះ គឺជាការដើរទន្ទឹមគ្នាយ៉ាងសកម្មក្នុងការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» របស់ក្រសួងបរិស្ថាន ដែលផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។
តំណាងក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការដាំដុះទម្លាប់រស់នៅស្អាត និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀន គឺជាគ្រឹះដ៏សំខាន់សម្រាប់អនាគតរបស់កម្ពុជា។
យុទ្ធនាការនេះធ្វើឡើងដើម្បីធានាថា «កម្ពុជាដែលជាផ្ទះរបស់យើង គឺមានភាពស្អាត» បៃតង និងមានបរិស្ថានរស់នៅប្រកបដោយសុខុមាលភាព ផ្ដើមចេញពីការចូលរួមរបស់ក្មួយៗសិស្សានុសិស្ស ភ្ជាប់ទៅសហគមន៍មូលដ្ឋានមានភាពស្អាតតរៀងទៅ៕







