FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចសម្ភាស៖ «ស្វែងយល់ពីតួនាទី និងសមិទ្ធផលរបស់អង្គការអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា» (Video inside)

30-10-2026 16:39

(ភ្នំពេញ)៖ ទោះបីជាប្រជាពលរដ្ឋមួយចំនួនបានស្គាល់អំពីអ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែប្រហែលជាមានប្រជាពលរដ្ឋមួយចំនួនទៀត មិនទាន់ស្គាល់ច្បាស់នៅឡើយទេ អំពីអង្គការដែលធ្វើការគាំទ្រសហគមន៍នេះ។

«អង្គការសហគមន៍ឥន្ទធនូកម្ពុជា» ដែលហៅកាត់ថា «RoCK» គឺជាអង្គការដំបូងគេរបស់អ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានបង្កើតក្នុងឆ្នាំ២០០៩ ក្រោយមកបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០១៤។ រហូតមកដល់ឆ្នាំ២០២៦នេះ អង្គការ​ «RoCK» ត្រូវបានបង្កើតឡើងអស់រយៈពេល ១៧ឆ្នាំហើយ។

ដូច្នេះចង់ដឹងថា តើអង្គការ «RoCK» មានប្រវត្តិបែបណា ក្នុងរយៈពេល​កន្លងមកនេះ? តើអង្គការសម្រេចបានសមិទ្ធផលំខាន់ៗអ្វីខ្លះ? ហើយតើអង្គការចង់បានការគាំទ្រអ្វីខ្លះពីរាជរដ្ឋាភិបាល?

ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ សូមទស្សនិកជនទស្សនាកិច្ចសម្ភាសរបស់កញ្ញា មុត សូវីរីន អ្នកយកព័ត៌មាន Fresh News ជាមួយលោកស្រី លី ពិសី ប្រធានសម្របសម្រួលអង្គការសហគមន៍ឥន្ធធនូកម្ពុជា ដូចតទៅ៖