FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

30-10-2026 16:16

(ភ្នំពេញ)៖ ក្នុងនាមជាកម្មវិធីទំនាក់ទំនងរបស់កូនខ្មែរ CoolApp បានបន្តយកចិត្តទុកដាក់ខ្ពស់លើបទពិសោធន៍របស់អ្នកប្រើប្រាស់ ដោយនៅក្នុងកំណែថ្មី Version 71 (សម្រាប់​ iOS) ក្រុមការងារបានផ្តោតសំខាន់ជាពិសេសលើការផ្តល់ភាពងាយស្រួល និងជួយដោះស្រាយរាល់កង្វល់ដែលធ្លាប់ជាឧបសគ្គកន្លងមក។

តាមរយៈកំណែថ្មី Version 71 នេះកម្មវិធី CoolApp បានដោះស្រាយបញ្ហាទុកកង្វល់កន្លងមកយ៉ាងមានប្រសិទ្ធភាព តាមរយៈមុខងារ ការផ្ទេរទិន្នន័យគណនី ដោយមិនបាច់រង់ចាំទាញយកឯកសារ (Transfer Data Account) ព្រមទាំងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកឯកសារទាំងនោះមកតាមក្រោយបានតាមតម្រូវការ (Can download later)។

មុខងារនេះគឺជាដំណើរការផ្ទេរគណនីតាមរយៈកូដ QR ពីទូរសព្ទចាស់ ទៅទូរសព្ទថ្មី ប្រព្រឹត្តទៅបានយ៉ាងលឿនរហ័សទាន់ចិត្ត មិនបាច់បារម្ភពីរឿងបាត់ឯកសារ។ CoolApp បន្តប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវបទពិសោធន៍ទំនាក់ទំនងដ៏ល្អ និងសុវត្ថិភាពពោរពេញដោយភាពងាយស្រួលបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប៕

Please download:
https://downloads.coolapp.com.kh