FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបរិស្ថានជំរុញចលនាស្អាតនៅខេត្តមណ្ឌលគីរី តាមរយៈការផ្ដល់ធុងសំរាមដល់គ្រឹះស្ថានសិក្សា

30-10-2026 10:47

(មណ្ឌលគីរី)៖ ក្រសួងបរិស្ថានបានបន្តយកចិត្តទុកដាក់ខ្ពស់លើការងារអនាម័យ និងបរិស្ថាន ដោយថ្មីៗនេះបានប្រគល់ធុងសំរាមចំនួន ៨៦ធុង ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគីរី ដើម្បីចែកបន្តទៅដល់គ្រឹះស្ថានសិក្សានៅក្នុងមូលដ្ឋាន។

សកម្មភាពដ៏មានសារៈសំខាន់នេះ គឺដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ជាពិសេសគឺមុំទី១ ដែលផ្តោតលើភាពស្អាត ទាំងផ្លូវ ផ្ទះ ទីសាធារណៈ និងមូលដ្ឋាន។

ការផ្តល់ជូនធុងសំរាមនេះ ក៏មានគោលបំណងជំរុញចលនាស្អាតនៅតាមសាលារៀននានា តាមរយៈការបណ្តុះស្មារតីដល់សិស្សានុសិស្សឱ្យចេះទុកដាក់សំរាម និងបែងចែកសំរាមឱ្យបានត្រឹមត្រូវតាំងពីវ័យក្មេង។

នេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន ការបង្ការមេរោគ និងការពារសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងសហគមន៍មូលដ្ឋានទាំងមូល។

សកម្មភាពនេះគឺជាផ្នែកមួយនៃយុទ្ធនាការទូទាំងប្រទេសរបស់ក្រសួងបរិស្ថាន ក្នុងការចែកធុងសំរាមដល់សាលារៀន វត្តអារាម និងមណ្ឌលសុខភាព ដើម្បីកសាងកម្ពុជាឱ្យកាន់តែមានសោភ័ណភាព បរិស្ថានស្អាត បៃតង និងការរស់នៅប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា៕