FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការលើកកម្ពស់ចំណេះដឹងឌីជីថលដល់ MSMEs ជាគន្លឹះដ៏សំខាន់ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន (Video inside)

29-10-2026 18:04

(ភ្នំពេញ)៖ អ្នកឧកញ៉ា សំ សុខនឿន អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុន មីក្រូ តូច និងមធ្យមកម្ពុជា (FASMEC) គូសបញ្ជាក់ថា ការលើកកម្ពស់ចំណេះដឹងឌីជីថលដល់សហគ្រាសធុនតូច និងមធ្យម (MSMEs) គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងការគាំទ្រពីរដ្ឋាភិបាល។

ក្នុងនាមអនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា អ្នកឧកញ៉ា សំ សុខនឿន បានលើកទឹកចិត្តដល់ MSMEs ត្រូវតែរៀនសូត្រ និងស្វែងយល់ពីបច្ចេកវិទ្យាឌីជីថល ស្របតាមតម្រូវការរបស់រដ្ឋាភិបាល ដើម្បីអាចដោះស្រាយបញ្ហាប្រឈមនានា។ ជាមួយគ្នានេះលោកស្នើ រដ្ឋាភិបាល និងភាគីពាក់ព័ន្ធ គួរតែបង្កើតថ្នាលឌីជីថលថ្មីមួយ ដែលអាចភ្ជាប់ទៅកាន់អង្គភាព SMECU សម្រាប់សម្រួលដល់ការស្នើសុំកម្ចី និងការទទួលបានការលើកទឹកចិត្តនានា។
លោកបានលើកឧទាហរណ៍ពីការប្រើប្រាស់កម្មវិធីទូរស័ព្ទ (App) សម្រាប់ការទូទាត់ប្រាក់ ដែលបង្ហាញពីការសម្របខ្លួនយ៉ាងឆាប់រហ័សរបស់ប្រជាជន។ តាមរយៈថ្នាលឌីជីថលនេះ MSMEs នឹងអាចទទួលបានព័ត៌មានអំពី Green Loan, ការលើកទឹកចិត្តពីរដ្ឋាភិបាល និងលទ្ធភាពទទួលបានកម្ចីពីធនាគារនានាដូចជា ARDB, ធនាគារ SME និងធនាគារ ក.ម.ស. ជាដើម។ ការបង្កើតថ្នាលឌីជីថលដែលមានអត្ថប្រយោជន៍ច្បាស់លាស់ នឹងជំរុញឱ្យសហគ្រិនខិតខំរៀនសូត្រ និងប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។

អ្នកឧកញ៉ា សំ សុខនឿន លើឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាស្តីពី ការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs តាមរយៈទិន្នន័យ និងថ្នាលឌីជីថល នៅក្នុងវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ ឆ្នាំ២០២៦ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៦

សូមស្តាប់ការលើកឡើងបន្ថែមរបស់ អ្នកឧកញ៉ា សំ សុខនឿន៖