FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រញាប់ឡើង ! ការបញ្ចុះតម្លៃ៣០ភាគរយ សម្រាប់វគ្គសិក្សាជំនាញថតរូប ជំនាន់ទី៧ នឹងបញ្ចប់ឆាប់ៗនេះ

29-10-2026 16:23

(ភ្នំពេញ)៖ ឱកាសដ៏ពិសេសក្នុងការទទួលបានការបញ្ចុះតម្លៃសិក្សាពិសេសរហូតដល់ ៣០ភាគរយ សម្រាប់សិក្ខាកាមដែលចុះឈ្មោះចូលរៀនវគ្គ «ជំនាញថតរូបអាជីពក្នុងវិស័យព័ត៌មាន» ជំនាន់ទី៧ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន FTC (Fresh News Training Center) នឹងត្រូវបិទបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ការផ្តល់ជូននេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងផ្តល់ឱកាសកាន់តែងាយស្រួលដល់យុវជន សិស្ស និស្សិត ព្រមទាំងសាធារណជនទូទៅ ដែលមានបំណងចង់ពង្រឹងសមត្ថភាពថតរូបប្រកបដោយវិជ្ជាជីវៈ។

ក្នុងយុគសម័យឌីជីថល និងបណ្តាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន «រូបភាព» បានក្លាយជាឧបករណ៍ទំនាក់ទំនងដ៏មានឥទ្ធិពលបំផុត ដែលអាចទាក់ទាញចំណាប់អារម្មណ៍សាធារណជនបានភ្លាមៗ និងបញ្ជូនសារបានលឿនជាងអត្ថបទរាប់ពាន់ពាក្យ។ មិនថាក្នុងវិស័យសារព័ត៌មាន ការងារទំនាក់ទំនងសាធារណៈរបស់ស្ថាប័នរដ្ឋ និងឯកជន ឬការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ ជំនាញថតរូបប្រកបដោយវិជ្ជាជីវៈ គឺជាកត្តាកំណត់នូវគុណភាព ទំនុកចិត្ត និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ។

ការមានត្រឹមតែកាមេរ៉ាទំនើប ឬទូរស័ព្ទដៃឆ្លាតវៃ នៅមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់ការផលិតរូបភាពដែលមាន «ព្រលឹង» និងអត្ថន័យពេញលេញនោះទេ។ អ្នកថតរូបដែលមានជំនាញច្បាស់លាស់ អាចប្រើប្រាស់បច្ចេកទេសពន្លឺ ការរៀបចំប្លង់ (Composition) ការចាប់យកសកម្មភាព និងអារម្មណ៍ក្នុងកាលៈទេសៈដ៏ត្រឹមត្រូវ ដើម្បីនិទានរឿងរ៉ាវតាមរយៈរូបភាព (Visual Storytelling) ឱ្យអ្នកទស្សនាយល់ពីខ្លឹមសារនៃព្រឹត្តិការណ៍ដោយគ្រាន់តែក្រឡេកមើលរូបភាពតែមួយសន្លឹក។ ទន្ទឹមនឹងនេះ រូបភាពដែលថតដោយគោរពតាមក្បួនខ្នាត និងក្រមសីលធម៌វិជ្ជាជីវៈ នឹងជួយលើកកម្ពស់មុខមាត់ស្ថាប័ន បង្កើនភាពជឿជាក់ពីមហាជន និងរក្សាទុកជាឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ។

ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់នៃជំនាញដ៏មានសក្តានុពលនេះ ទើបមជ្ឈមណ្ឌល FTC បានប្រកាសបើកទ្វារស្វាគមន៍សិក្ខាកាមថ្មីៗសម្រាប់ជំនាន់ទី៧ ក្រោយពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មានចំនួន ៦វគ្គកន្លងមក។ វគ្គសិក្សាជំនាន់ទី៧នេះ ផ្តោតសំខាន់លើការផ្ទេរចំណេះដឹងទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ស្របតាមស្តង់ដារវិជ្ជាជីវៈខ្ពស់ ដើម្បីឱ្យសិក្ខាកាមអាចវិវឌ្ឍខ្លួនក្លាយជាអ្នកថតរូបអាជីពពិតប្រាកដ សម្រាប់បម្រើឱ្យការងារសារព័ត៌មាន និងការផ្សព្វផ្សាយគ្រប់ទម្រង់។ចំណុចកាន់តែលេចធ្លោថែមទៀតនោះ គឺវត្តមានរបស់ លោក ហេង ស៊ីនិត្យ ដែលជាអ្នកថតរូបវិជ្ជាជីវៈដ៏ឆ្នើម និងមានបទពិសោធន៍ការងារក្រាស់ក្រែលជាង ៣០ឆ្នាំ ជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិធំៗ នឹងមកធ្វើជាគ្រូបង្គោលចែករំលែកនូវចំណេះដឹង តិចនិក និងបទពិសោធន៍ផ្ទាល់យ៉ាងសម្បូរបែបដល់សិក្ខាកាមគ្រប់ៗរូប។ វគ្គសិក្សាថ្មីនេះមានរយៈពេលសរុប ៣ខែ ដោយដំណើរការបង្រៀនរៀងរាល់រសៀលថ្ងៃសៅរ៍ ដែលជាពេលវេលាសម្របសម្រួលយ៉ាងប្រសើរសម្រាប់អ្នកដែលជាប់រវល់ការងារ ឬការសិក្សាប្រចាំសប្តាហ៍។

កុំឱ្យឱកាសសិក្សាដ៏កម្រនេះកន្លងផុតទៅ សិក្ខាកាមដែលមានបំណងទទួលបានការបញ្ចុះតម្លៃ ៣០% សូមប្រញាប់រួសរាន់ទំនាក់ទំនងចុះឈ្មោះឱ្យបានមុនពេលកម្មវិធីពិសេសនេះត្រូវបានបិទបញ្ចប់ តាមរយៈ៖

* លោក ពេជ្រ ប៊ុនសាយ (អគ្គនាយករង Fresh News និងអនុប្រធានប្រចាំការ FTC)
Tel / CoolApp: 076 9393 399
Telegram: https://t.me/pichbunsay

* កញ្ញា កង សុវណ្ណមួយគា (បុគ្គលិកផ្នែករដ្ឋបាល និងចុះឈ្មោះ)
Tel / CoolApp: 096 388 1177
Telegram: https://t.me/Sovanmouykea

* កញ្ញា រិន ម៉ានីកា (បុគ្គលិកផ្នែករដ្ឋបាល និងចុះឈ្មោះ)
Tel / CoolApp: 012 876 948
Telegram: https://t.me/rinmanikafn