កសិករស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង អះអាងថា ផ្លែឪឡឹកដែលប្រមូលផល មិនប្រើសារធាតុគីមី និងមានរសជាតិផ្អែមឆ្ងាញ់
29-10-2026 16:13
(កំពង់ឆ្នាំង)៖ ប្រជាកសិករខេត្តកំពង់ឆ្នាំង បានប្រើប្រាស់ដីទំនេររបស់ពួកគាត់សម្រាប់ដាំដំណាំកសិកម្មជាច្រើនប្រភេទដូចជា ឪឡឹក, ដំឡូងមី, ដំឡូងជ្វា និងបន្លែបង្ការផ្សេងៗទៀត។ ការដាំដុះដំណាំទាំងនេះជួយបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសាររបស់ពួកគាត់។
ជាក់ស្ដែង កសិករនៅក្នុងភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ពួកគាត់កំពុងមមាញឹកក្នុងការប្រមូលផលផ្លែឪឡឹក ដឹកតាមរថយន្តធុនធំយកទៅលក់នៅទីក្រុងភ្នំពេ ញ។
ម្ចាស់រថយន្តជាតំណាងម្ចាស់ម៉ៅការចំការឪឡឹក បានប្រាប់ឲ្យដឹងថា ចំការឪឡឹកនេះ ស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ប៉ុន្តែម្ចាស់ឪឡឹក គឺជាអ្នកខេត្តកំពង់ធំ ដែលបានមកជួលដីដាំឪឡឹកនៅទីនេះ។ រីឯអ្នកម៉ៅចំការទិញផ្លែ ឪឡឹក គឺជាអ្នករស់នៅខេត្តកំពង់ចាម ដែលគាត់បានជួលរថយន្ត និងកម្មករបេះផ្លែឪឡឹក គឺជាអ្នកមកពីខេត្តកំពង់ចាមផងដែរ។ ដោយឡែកផ្លែឪឡឹកទាំងនេះ ត្រូវបានដឹកយកទៅបោះឲ្យម៉ូយនៅផ្សារដើមគររាជធានីភ្នំពេញ។
បុរសជាម្ចាស់រថយន្តខាងលើនេះ បានទៀតថា ដីចំការឪឡឹកនេះមានទំហំជាg ១០ហិកតា ប៉ុន្តែ អ្នកដែលម៉ៅទិញផ្លែឪឡឹកយកទៅលក់បន្ត គឺម៉ៅបានទំហំ៥ហិកតាតែប៉ុណ្ណោះ ចំណែក៥ហិកតាទៀតគឺមានគេ ម៉ៅរួចហើយ។ ឯការប្រមូលផលឪឡឹកគឺត្រូវបេះរយៈពេល ៣ថ្ងៃ នឹងត្រូវដឹកតាមរថយន្តចំនួន៣ជើង ដោយក្នុង១ជើងមានចំនួន ១០តោន។
ដោយឡែក បងស្រីជាកម្មករមកពីខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លែឪឡឹកនៅទីនេះ គឺអ្នកដាំមិនមានប្រើសារធាតុគីមីនោះឡើយ។ ពួកគាត់បានប្រើជីធម្មជាតិ រួមទាំងជីកំប៉ុស។ បងស្រីបញ្ជាក់ទៀតថា ការប្រើប្រាស់ជីកំប៉ុស ក្នុងការដាំដំណាំកសិកម្ម គឺមិនប៉ះពាល់ដល់សុខភាពនោះឡើយ។
ផ្ទុយទៅវិញវាបានរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដីដែលមានជីជាតិ និងកសិកម្មប្រកបដោយការទទួលខុសត្រូវ ដែលជាមូលដ្ឋានគ្រឹះសម្រាប់អាហារហូបចុកប្រកបដោយសុវត្ថិភាព និងសុខភា ពល្អ។ ម្យ៉ាងទៀតផ្លែឪឡឹកដែលមិនប្រើសារធាតុគីមី គឺផ្លែរបស់វាមានទំហំសមល្មម និងមានរសជាតិផ្អែមឆ្ងាញ់ទៀតផង។
យោងតាមការបញ្ជាក់ពីមន្ត្រីបច្ចេកទេស នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការប្រើប្រាស់ជីធម្មជាតិ រួមទាំងជីកំប៉ុស ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់រួមគ្នាជាមួយជីគីមី ដើម្បីបំពេញចំណុចខ្វះខាត និងជួយទាំងទិន្នផល និងសុខភាពដី។ នេះបង្ហាញថា ជីកំប៉ុសមានតួនា ទីសំខាន់ក្នុងការកែលម្អគុណភាពដី និងកាត់បន្ថយការពឹ ងផ្អែកលើសារធាតុគីមី ដែលអាចបង្កផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន ប្រសិនបើប្រើប្រាស់មិនត្រឹមត្រូវ។ ការថែរក្សាបរិស្ថាន រួមទាំងដីដែលមានគុណភាពល្អគឺផ្ដល់ឱកាសកាន់តែល្អប្រសើរដល់មនុស្សកាន់តែច្រើនក្នុងការរ ស់នៅប្រកបដោយភាពរីករាយ និងមានសុខភាពល្អ៕

















