FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក យឹម លាង ពិនិត្យការហាត់សមក្បួនការពារថ្នាក់ដឹកនាំរួមគ្នា ត្រៀមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

29-10-2026 16:10

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងជាអនុប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យការហាត់សមក្បួនការពារថ្នាក់ដឹកនាំរួមគ្នារវាង មន្ត្រីការពារផ្ទាល់ SO នៃអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីទំនាក់ទំនង LO នៃអនុគណ:កម្មការទី២ (ពិធីការ នឹងបដិសណ្ឋារកិច្ច) ទៅ-មកអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រប់គោលដៅស្នាក់នៅរបស់គណ:ប្រតិភូ កន្លែងប្រារព្ធសន្និសីទថ្នាក់រដ្ឋមន្ត្រី និងកន្លែងប្រារព្ធកិច្ចប្រជុំកំពូល ព្រមទាំងបានអនុវត្តសមជាក់ស្ដែងអំពីលំហូរនៃរបៀបវារៈ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រី និងកិច្ចប្រជុំកំពូលផងដែរ។

សូមជម្រាបថា ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារព្វកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦នេះ នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការហ្វឹកហាត់សមក្បួនរថយន្តការពារថ្នាក់ដឹកនាំ ចំនួន៤លើក (ក្នុងនោះ ហាត់សមពេលថ្ងៃចំនួន៣ លើក និងពេលយប់ ចំនួន១លើក) និងបានសហការហ្វឹកហាត់រួមជាមួយអនុគណ:កម្មការទី២ (ពិធីការ និងបដិសណ្ឋារកិច្ច) ចំនួន៣លើកផងដែរ៕