Fresh AI បង្កើនទិន្នន័យរបស់ខ្លួនរហូតដល់ 1.7 Billion ពង្រីកសមត្ថភាព Chatbot កាន់តែខ្លាំង !
29-10-2026 14:51
(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងតម្រូវការស្វែងរកព័ត៌មានប្រកបដោយភាពសុក្រឹត កម្មវិធីឆ្លាតវៃ Fresh AI ដែលជាប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឈានមុខគេនៅកម្ពុជា បានដាក់បង្កើនទិន្នន័យរហូតដល់ 1.7 Billion Words និងពង្រីកសមត្ថភាព Chatbot ឱ្យកាន់តែអស្ចារ្យបន្ថែមទៀត។
ទិន្នន័យដ៏ធំមហិមានេះធ្វើឱ្យ Fresh AI ក្លាយជាខួរក្បាលឌីជីថលកាន់តែមានឥទ្ធិពល ដែលអាចវិភាគ ស្វែងយល់ និងឆ្លើយតបទៅនឹងរាល់សំណួរ ឬចម្ងល់របស់អ្នកប្រើប្រាស់បានយ៉ាងរហ័ស រលូន និងមានជម្រៅជាងមុន។
តាមរយៈការបង្កើនមូលដ្ឋានទិន្នន័យរហូតដល់ 1.7 Billions Words នេះ Fresh AI បង្ហាញពីសមត្ថភាពខ្ពស់ក្នុងការឆ្លើយតបសំណួរគ្រប់វិស័យ ជាពិសេសផ្តោតលើទិន្នន័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់អាចប្រើបានទាំងនៅលើ iOS, Android, macOS, Windows និងប្រព័ន្ធ Web តាមរយៈគេហទំព័រ freshai.com.kh។ ការអភិវឌ្ឍជាបន្តបន្ទាប់នេះ ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ស្តង់ដារបច្ចេកវិទ្យា AI របស់កម្ពុជា ឱ្យកាន់តែជឿនលឿន និងឆ្លើយតបបានយ៉ាងរហ័សទាន់ចិត្ត៕
Please download:
https://freshai.com.kh/download
