គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា អញ្ជើញបេក្ខជន៥ពាន់នាក់ ទៅពិនិត្យកាយសម្បទា និងសុខភាព សម្រាប់វគ្គដំបូង ឆ្នាំ២០២៦
29-10-2026 14:41
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នៃក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីជូនដំណឹងអញ្ជើញយុវជនដែលបានដាក់ពាក្យស្នើសុំ និងជាប់ឈ្មោះជាបេក្ខជនសរុបចំនួន ៥,០០០នាក់ សម្រាប់វគ្គដំបូង ឆ្នាំ២០២៦ ឱ្យកពិនិត្យកាយសម្បទា និងសុខភាព។
សាធារណជន ជាពិសេសបេក្ខជនដែលបានដាក់ពាក្យស្នើសុំ អាចធ្វើការពិនិត្យបញ្ជីរាយនាមតាមគេហទំព័រផ្លូវការ http://nmsc.gov.kh/ ឬអាចសួរនាំព័ត៌មានបន្ថែមដោយផ្ទាល់ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់ខ្លួន។
បេក្ខជនដែលមានឈ្មោះក្នុងបញ្ជីត្រូវចូលបំពេញកាតព្វកិច្ចយោធាវគ្គដំបូង ឆ្នាំ២០២៦ ត្រូវអញ្ជើញមកប្រមូលផ្តុំគ្នានៅ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០នាទីព្រឹក ដោយត្រូវបែងចែកតាមទីតាំងដូចខាងក្រោម៖
* សម្រាប់បេក្ខជននៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន៖ រួមមាន រាជធានីភ្នំពេញ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ត្រូវទៅប្រមូលផ្តុំនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត/រាជធានី មុនពេលចេញដំណើររួមគ្នាទៅពិនិត្យកាយសម្បទា និងសុខភាពនៅសាលាហ្វឹកហ្វឺន។
* សម្រាប់បេក្ខជននៅរាជធានី-ខេត្តដទៃទៀត៖ សូមអញ្ជើញមកប្រមូលផ្តុំនៅ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលជាទីលំនៅរបស់បងប្អូន។
សម្ភារៈ និងឯកសារដែលត្រូវយកទៅជាមួយ រួមមាន៖ បង្កាន់ដៃដាក់ពាក្យ, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សម្ភារៈប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួន ជាដើម៕




