FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំតម្រង់ទិសជូននិស្សិតជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ ដែលជាកូនចៅកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ

29-10-2026 13:37

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារអាហារូបករណ៍សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានរៀបចំពិធីសំណេះ​សំណាល និងតម្រង់ទិស «ស្ដីពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនដល់បេក្ខជនជ័យ​លាភី​ជំនាន់ថ្មី ឆ្នាំសិក្សា២០២៦-២០២៧ ដែលជាកូនចៅវីរយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ។

ការផ្ដល់អាហារូបករណ៍ពេញលេញនេះ គឺតាមរយៈមហាករុណាទិគុណ និងចក្ខុវិស័យ​អប់រំ​បរិយាបន្នដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងការតបស្នងសងគុណចំពោះវីរភាព​គ្រួសារកង​កម្លាំង​ប្រដាប់អាវុធ និងការបើកទ្វារឧត្តមសិក្សាជូនយុវជនគ្រប់ជាន់ថ្នាក់។

ការបំពាក់សម្បទាបញ្ញានាពេលនេះ គឺជាកាតាលីករស្នូលក្នុងការឆ្លើយតប​ទៅនឹងសម័យ​កាល​បច្ចេកវិទ្យា ដើម្បីប្រែក្លាយកូនចៅកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅឱ្យក្លាយជា «មូលធនមនុស្ស» មានសមត្ថភាពខ្ពស់ ភាពធន់ និងគុណធម៌ ក្នុងការបន្តវេនការពារ និងអភិវឌ្ឍជាតិប្រកបដោយចីរភាព៕