បទយកការណ៍៖ «ភាពរីកចម្រើន នៃឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ជាមួយនឹងកំណើនផលិតកម្មដល់ ១០លានតោន ក្នុង១ឆ្នាំ» (Video inside)
29-10-2026 11:27
(ភ្នំពេញ)៖ ពីប្រទេសដែលធ្លាប់តែពឹងផ្អែកលើការនាំចូលស៊ីម៉ងត៍ពីបរទេសជិត ១០០ភាគរយ នាពេលអតីតកាល នៅពេលនេះ កម្ពុជាបានបោះជំហានយ៉ាងខ្លាំងក្លាបំផុតលើវិស័យឧស្សាហកម្មធុនធ្ងន់ ដោយបានប្រែក្លាយខ្លួនទៅជាប្រទេសដែលមានលទ្ធភាពផលិត និងផ្គត់ផ្គង់ស៊ីម៉ងត៍បំពេញតម្រូវការក្នុងស្រុកបាន ១០០ភាគរយពេញលេញ ជាមួយនឹងសមត្ថភាពផលិតសរុបឈានដល់ជាង ១០លានតោនក្នុងមួយឆ្នាំ!
តើភាពរីកចម្រើនដ៏មានមោទនភាពនេះ កើតឡើងតាមរយៈដំណើរការ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងដូចម្ដេចខ្លះ? ហើយអ្វីជាទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក៏ដូចជារោងចក្រផលិតធំៗនៅក្នុងប្រទេសកម្ពុជា ក្នុងការពង្រឹង និងពង្រីកផលិតកម្ម បន្ថែមទៀត?
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាបទយកការណ៍រៀបចំជូនដោយ កញ្ញា រួម ឆាដា អ្នកសារព័ត៌មាន Fresh News ដូចតទៅ៖ (វិដេអូទីនេះ)





















