អបអរសាទរ ខួប១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា (Video inside)
29-10-2026 10:26
(ភ្នំពេញ)៖ បណ្ណសារដ្ឋានជាតិនៃកម្ពុជា មានអាយុកាល១០០ឆ្នាំគត់ ដោយបានសាងសង់នាឆ្នាំ១៩២៦។ ឯកសារដែលតម្កល់ និងថែរក្សានៅក្នុងបណ្ណសារដ្ឋានជាតិ គឺជាបេតិកភណ្ឌជាតិ ជារតនវត្ថុសំខាន់សំផុតរបស់ជាតិ ដែលជាឯកសារប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ហើយជាប្រភពនៃការសិក្សាស្រាវជ្រាវជាតិ ពិសេសជាភស្តុតាងមានតម្លៃគតិយុត្ត។ បណ្ណសារដ្ឋានជាតិ កំពុងត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក្នុងការលើកតម្កើងនិងធ្វើទំនើបកម្មច្បាស់លាស់ពីបច្ចុប្បន្នទៅអនាគត។
ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្សារភ្ជាប់និងរម្លឹក តួនាទីជាស្ថាប័នថែរក្សា និងការពារបេតិកភណ្ឌឯកសារជាតិស្របគ្នានឹងព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ លើកទី២០(Francophonie 2026) ដែលនឹងបង្ហាញទៅកាន់ពិភពលោកអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងការប្តេជ្ញាចិត្តក្នុងការធ្វើទំនើបកម្មប្រព័ន្ធបណ្ណសារ៕
