FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនអៃរ៉ា ប្រកាសអនុវត្តតាមសេចក្តីណែនាំរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងផលិតផលភេសជ្ជៈ

28-10-2026 21:34

(ភ្នំពេញ)៖ ក្រុមហ៊ុនអៃរ៉ា (Aira) បានចេញសេចក្តីជូនដំណឹងជាសាធារណៈដល់បណ្តាម្ចាស់ដេប៉ូ អ្នកលក់ដុំ លក់រាយ និងអតិថិជនទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា អំពីការអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋាភិបាល។ សេចក្តីណែនាំនេះផ្តោតលើគោលការណ៍ និងវិធានការដើម្បីគ្រប់គ្រងផលិតផលស្រាបៀរ និងភេសជ្ជៈគ្មានជាតិស្ករក្នុងស្រុក ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្រុមហ៊ុនអៃរ៉ា បានបញ្ជាក់ថា ខ្លួននឹងធ្វើការចុះទៅត្រួតពិនិត្យ និងអ៊ុកត្រាលើផលិតផលភេសជ្ជៈប៉ូវកម្លាំងអៃរ៉ា ដែលមានរង្វាន់ក្នុងស្តុកចាស់ជាក់ស្តែងរបស់អតិថិជន។ សកម្មភាពនេះគឺស្របតាមគោលការណ៍ដែលក្រុមហ៊ុនដទៃទៀតក៏កំពុងអនុវត្តផងដែរ ដើម្បីធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាល និងរក្សាសណ្តាប់ធ្នាប់ទីផ្សារ។ អាស្រ័យហេតុនេះ ក្រុមហ៊ុនសូមអំពាវនាវដល់ម្ចាស់ដេប៉ូ អ្នកលក់ដុំ និងអ្នកលក់រាយទាំងអស់ មេត្តាទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 017 330 222 ឬ 069 946 059 ដើម្បីទទួលបានព័ត៌មានលម្អិត និងកិច្ចសហការ។ ការអនុវត្តនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រងផលិតផលប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។