FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងពាណិជ្ជកម្ម អញ្ជើញពាណិជ្ជករ និងវិនិយោគិនកម្ពុជាទាំងអស់ ចូលរួម «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣  ដើម្បីបង្កើតដៃគូសហប្រតិបត្តិការថ្មីៗរវាងបារាំង និងកម្ពុជា

28-10-2026 20:21

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង ប្រចាំកម្ពុជា (CCIFC) អញ្ជើញពាណិជ្ជករ សហគ្រិន និងវិនិយោគិនកម្ពុជាទាំងអស់ ចូលរួមក្នុង «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ (FAFC)»ដើម្បីពង្រឹងចំណងពាណិជ្ជកម្មទ្វេភាគី និងបង្កើតដៃគូសហប្រតិបត្តិការថ្មីៗរវាងប្រទេសបារាំង និងកម្ពុជា។

វេទិកាដ៏សំខាន់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនៃអគ្គនាយកដ្ឋានពន្ធដារ ដែលមានទីតាំងនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។ សូមអានសេចក្តីប្រកាសព័ត៌មានលម្អិតខាងក្រោម៖