FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បំណងបង្កើតមោទនភាពជូនឪពុកម្តាយ និងនាំឪពុកម្តាយចូលរួមកម្មវិធីសំណេះ​សំណាលជាមួយសម្តេចនាយករដ្ឋមន្ត្រី ជាថាមពលនាំឱ្យ ដានូ ប្រឹងរៀនយកនិទ្ទេស A (Video iside)

28-10-2026 17:50

(ភ្នំពេញ)៖ យុវតី សំរិទ្ធ ដានូ សិស្សវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ ក្នុងស្រុកលើកដែក ខេត្តកណ្តាល ជាសិស្សមួយរូបទទួលបាននិទ្ទេស A ក្នុងព្រឹត្តិការណ៍ប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ក្នុងសម័យប្រលងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦កន្លងទៅនេះ។

នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦នេះ យុវតី សំរិទ្ធ ដានូ បានចូលរួមក្នុងកម្មវិធី​សំណេះ​​សំណាលជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដូច​ទៅ​នឹងសិស្សនិទ្ទេស A ដទៃទៀតដែរ។

សិស្សនិទ្ទេស A តែមានវិធីសាស្ត្រជំរុញការសិក្សាផ្សេងៗគ្នា។ យុវតី សំរិទ្ធ ដានូ ការចង់បង្កើត​មោទនភាពជូនឪពុកម្តាយ ចង់នាំឪពុកម្តាយចូលរួមកម្មវិធីសំណេះសំណាលក្រោមអធិបតី​ភាព​​របស់​សម្តេចនាយករដ្ឋមន្ត្រី ជាបច្ច័យមួយដែលជំរុញឱ្យរូបគេប្រឹងប្រែងរៀនសូត្រដណ្តើម​យក​និទ្ទេស A។

ក្នុងពេលសិក្សា សំរិទ្ធ ដានូ ក៏ដូចនឹងសិស្សដទៃដែរ សម្ពាធនៃការសិក្សាបានធ្វើឱ្យគេថមថយ​មហិច្ឆ​តាដណ្តើមនិទ្ទេស A ម្តងម្កាលដែរ។ ប៉ុន្តែពេលនឹកដល់បំណងនាំមោទនភាពជូនឪពុក​ម្តាយកម្លាំងនៃការតស៊ូជម្នះការលំបាកក្នុងសិក្សារៀនសូត្រក៏បានត្រឡប់មកវិញ៕