FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ណែនាំមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកែប ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសកម្ម បុរេសកម្ម និងតាមដានឆ្លើយតបរាល់ព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា

28-10-2026 16:00

(កែប)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែដើម ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់មន្ទីរព័ត៌មានខេត្តកែប ដែលបានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៧ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកែប, លោក សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកខេត្តកែប និងខេត្តកំពត បានកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់​ ចំពោះការប្រឹងប្រែងរបស់មន្រ្តីនៃមន្ទីរព័ត៌មាន។

ជាមួយគ្នានេះ​ លោកអនុរដ្ឋលេខាធិការ ក៏បានណែនាំឱ្យមន្ទីរព័ត៌មានខេត្ត បន្តបំពេញតួនាទីជាសេនាធិការឱ្យរដ្ឋបាលខេត្ត ដោយប្រកាន់ខ្ជាប់នូវស្មារតីសកម្ម បុរេសកម្ម ពង្រឹងការតាមដានព័ត៌មាន និងឆ្លើយតបចំពោះព័ត៌មាន ក្លែងក្លាយឱ្យបានទាន់ពេលវេលា ព្រមទាំងបង្កើនកិច្ចសហការជាមួយមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មាន ដើម្បីធានាគុណភាព និងភាពជឿជាក់ជូនសាធារណជន។

លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានរាយការណ៍អំពីលទ្ធផលការងារសំខាន់ៗ ដែលសម្រេចបាន រួមមាន ការផលិត និងផ្សព្វផ្សាយព័ត៌មាន ការផ្សព្វផ្សាយសកម្មភាព និងសមិទ្ធផលក្នុងខេត្ត តាមរយៈប្រព័ន្ធ ផ្សព្វផ្សាយគ្រប់ទម្រង់។

កិច្ចប្រជុំនេះ ក៏បានផ្តោតលើការពិនិត្យបញ្ហាប្រឈម និងការកំណត់ទិសដៅការងារបន្ត ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន ពង្រឹងប្រសិទ្ធភាពការផ្សព្វផ្សាយ និងធានាការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ៕