FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មហាជនជាង ១,១០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍រត់ចម្ងាយ ១០គីឡូម៉ែត្រ អបអរពិធីបុណ្យអុំទូកខេត្តតាកែវ ឆ្នាំ២០២៦

28-10-2026 15:45

(តាកែវ)៖ ដើម្បីចូលរួមអបអរសាទរ «ពិធីបុណ្យអុំទូក ខេត្តតាកែវ ឆ្នាំ២០២៦» ដែលរដ្ឋបាលខេត្តតាកែវនឹងរៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ខាងមុខនេះ នៅសួនច្បារមាត់បឹងតាកែវ រដ្ឋបាលខេត្តក៏នឹងរៀបចំ «ព្រឹត្តិការណ៍រត់សម្រាប់មហាជនដោយសេរី ចម្ងាយ ១០គីឡូម៉ែត្រ» នៅថ្ងៃទី១ ខែវិច្ឆិកា។

ព្រឹត្តិការណ៍នេះបានទាក់ទាញមហាជនជាង ១,១០០នាក់ ឱ្យមកដាក់ពាក្យចូលរួមរហូតមកដល់ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦។ នេះបើយោងតាមលោក កែវ គុជសី នាយករដ្ឋបាលសាលាខេត្តតាកែវ។

លោក កែវ គុជសី បានបញ្ជាក់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍រត់នេះ គឺក្រៅពីចូលរួមអបអរសាទរពិធីបុណ្យអុំទូកឱ្យកាន់តែមានភាពសប្បាយរីករាយ ក៏ចង់បណ្ដុះស្មារតីឱ្យបងប្អូនប្រជាពលរដ្ឋចេះស្រឡាញ់ សុខភាពរបស់ខ្លួន តាមរយៈការដើរហាត់ប្រាណ និងរត់ហាត់ប្រាណ។

ផ្លូវរត់ចម្ងាយ ១០ គីឡូម៉ែត្រ នឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៦ ព្រឹក ដោយចេញដំណើរពីមាត់បឹងតាកែវ ឆ្ពោះទៅរង្វង់មូលអូរចំបក់ ត្រឡប់មកតាមរង្វង់មូលវិមានឯករាជ្យ និងបញ្ចប់ត្រឡប់មកកាន់មាត់បឹងតាកែវវិញ។ ព្រឹត្តិការណ៍នេះបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងភាពរីករាយក្នុងសហគមន៍៕