FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ស ថេត ជួបពិភាក្សាការងារជាមួយ អគ្គនាយកប្រឆាំងឧក្រិដ្ឋកម្មមានអង្គការចាត់តាំង នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន

28-10-2026 14:48

(តូក្យូ-ជប៉ុន)៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ជួបពិភាក្សាការងារជាមួយលោក OHAMA Takeshi អគ្គនាយកប្រឆាំងឧក្រិដ្ឋកម្មមានអង្គការចាត់តាំង នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន នៅរាជធានីតូក្យូ ប្រទេសជប៉ុន។

ជំនួបដ៏សំខាន់នេះ ធ្វើឡើងគឺដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ ស៊ើបអង្កេត ប្រឆាំងបទល្មើសឆ្លងដែនមានអង្គការចាត់តាំង និងផ្ដោតពិសេសលើការប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់។

សូមជម្រាបថា នាយឧត្តមសេនីយ៍ ស ថេត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦៕