FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៦ រយៈពេល ២ថ្ងៃ

28-10-2026 14:41

(រតនគិរី)៖​ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីជូនដំណឹងថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ព្រមទាំងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្ត នឹងរៀបចំពិធីនេះឡើង រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៦​ខាងមុខ ដែលប្រារព្ធធ្វើឡើងនៅបរិវេណបឹងកន្សែងស្ថិតនៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងឱកាសអបអរសាទរនោះ រដ្ឋបាលខេត្តក៏បានរៀបចំឱ្យមានការប្រគំតន្ត្រី, ការបាញ់កាំជ្រួច,ការតាំងពិព័រណ៍ផលិតផលក្នុងស្រុកជាដើម។

រដ្ឋបាលខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងអញ្ជើញចូលរួមកម្សាន្តសប្បាយរីករាយឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ ប្រពៃណីជាតិដ៏ល្អផូរផង់របស់ខ្មែរយើង៕