ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
27-10-2026 19:42
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្តត់ផ្គង់ថាមពលប្រកបដោយចីរភាព។
លិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខារវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក អ៊ីស៊ីហ្ស៊ូគី ហ៊ីដេអូ (ISHIZUKI Hideo) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ។
គម្រោងនេះមានគោលបំណងគាំទ្រការពង្រីកភាពខុសគ្នានៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការកាត់បន្ថយផលប៉ះពាល់សង្គម-សេដ្ឋកិច្ច តាមរយៈវិធានការអនុវត្តន៌របស់រដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច ក៏ដូចជាការប្រទាក់ក្រឡាគ្នានៅក្នុង ការគ្រប់គ្រង និងក្នុងគ្រាក្នុងស្ថានភាពបម្រែបម្រួលថាមពល។
ការប្តូរផ្តល់ជំនួយហិរញ្ញវត្ថុនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាជារបៀបវារៈបន្ថែមទៀតរវាងប្រទេសទាំងពីរ ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕



