លោក ណុប រ័ត្ននិមល៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ បានប្រឹងប្រែងកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ
27-10-2026 13:55
(កំពង់ស្ពឺ)៖ លោក ណុប រ័ត្ននិមល ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំពរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្តវេនពីសម្តេចតេជោ បានខិតខំប្រឹងប្រែងណាស់ ក្នុងការកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសបានខិតខំដោះស្រាយបញ្ហាបញ្ចប់ជម្លោះព្រំដែន និងទាក់ទងអ្នកវិនិយោគបរទេស មកបណ្តាក់ទុននៅកម្ពុជា ដើម្បីជាប្រយោជន៍លើកកម្ពស់ជីវភាពរស់នៅដល់ប្រជាពលរដ្ឋ។
ការលើកឡើងបែបនេះរបស់លោក ណុប រ័ត្ននិមល បានធ្វើឡើងក្នុងឱកាសលោក និងលោកស្រី ហ៉ី សុខលាភ តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចន្នី រួមជាមួយនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន បានដង្ហែព្រះអង្គកឋិនទានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តត្រពាំងវែង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។
អង្គកឋិនទាន មានរយៈពេល ២៩ថ្ងៃ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែភទ្របទ។ នេះជាវត្តទី១ហើយ ដែលនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត និងលោកស្រី បានគ្រោងដង្ហែអង្គកឋិនទានចូលមកវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសមកនោះ ដើម្បីជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែរីកចម្រើន។
ថ្លែងទៅកាន់លោកតា លោកយាយ ប្រជាពលរដ្ឋពុទ្ធបរិស័ទ, លោក ណុប រ័ត្ននិមល បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកជូនដល់ព្រះសង្ឃ មន្ត្រីរាជការអាជ្ញាធរ និប្រជាពលរដ្ឋ ក្នុងស្រុក គងពិសី ខេត្ត កំពង់ស្ពឺ ។
លោក ណុប រ័ត្ននិមល ក៏បានអំពាវនាវព្រះសង្ឃ មន្ត្រីរាជការអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ ស្រុកគងពិសី បន្តការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព សុវត្ថិភាពសាធារណៈ និងការអភិវឌ្ឍសង្គមជាតិកម្ពុជា ឱ្យកាន់តែសំបូររុងរឿង។
ក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាប បានប្រគេនព្រះសង្ឃវត្តត្រពាំងវែង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៖
*ព្រះសង្ឃក្រាលគ្រង ចំនួន ១អង្គ ប្រគេនទេយ្យទាន ១កញ្ចប់,បច្ច័យ ៤០ម៉ឺនរៀល
*ព្រះសង្ឃសូត្រស្តាំ-ឆ្វេង ចំនួន ២អង្គ ក្នុង១អង្គ ប្រគេនទេយ្យទាន ១កញ្ចប់,បច្ច័យ ១៥ម៉ឺនរៀល
*ព្រះភិក្ខុសង្ឃគង់ហត្ថបាស ចំនួន ៤អង្គ ក្នុង១អង្គ ប្រគេនទេយ្យទាន ១កញ្ចប់,បច្ច័យ ១៥ម៉ឺនរៀល
*ព្រះសង្ឃ ក្នុងវត្ត ចំនួន១៨៨អង្គ ក្នុង១អង្គ ប្រគេនទេយ្យទាន ១កញ្ចប់,បច្ច័យ ១០ម៉ឺនរៀល
*គណៈកម្មការ អាចារ្យវត្ត ចំនួន ១៧នាក់ ក្នុង១នាក់ ជូនថវិកា ៧ម៉ឺនរៀល
*យាយបម្រើព្រះសង្ឃក្នុងវត្ត ចំនួន ០៩នាក់ ក្នុង១នាក់ ជូនថវិកា ៥ម៉ឺនរៀល។
បច្ច័យសង្កត់ត្រៃរបស់នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្ទី ១០០លានរៀល និងត្រៃធំ ១, ត្រៃលាង ២។ បច្ច័យអមត្រៃរបស់ពុទ្ធបរិស័ទ ១៩លាន៧០ម៉ឺនរៀល និងត្រៃធំ១, ត្រៃលាង ១០៨, បច្ច័យសរុប១១៩លាន ៧០ម៉ឺនរៀល និងត្រៃធំ ០៣ និងត្រៃលាង ១០៨៕































