សម្តេចពិជ័យសេនា ទៀ បាញ់ ចេញសេចក្តីជូនដំណឹងបន្ទាន់ពីករណីជនអនាមិក Hack គណនី Telegram និងអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន (Video inside)
27-10-2026 13:00
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយ ដើម្បីជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា គណនីប្រព័ន្ធទំនាក់ទំនង Telegram ផ្ទាល់របស់សម្តេច ត្រូវបានជនអនាមិកខិលខូចលួចចូលកាន់កាប់ (Hacked)។
យោងតាមសេចក្តីជូនដំណឹងជាបន្ទាន់ បានបញ្ជាក់ថា គណនី Telegram ដែលរងការលួចកាន់កាប់ដោយខុសច្បាប់នោះ គឺភ្ជាប់ជាមួយលេខទូរស័ព្ទ 097 799 9999។
ទន្ទឹមនឹងនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយរាល់ការផ្ញើសារ ឬការធ្វើទំនាក់ទំនងណាមួយតាមរយៈលេខទូរស័ព្ទខាងលើក្នុងអំឡុងពេលនេះ គឺមិនមែនជាសកម្មភាពរបស់សម្តេចឡើយ។
ជាមួយគ្នានោះ សម្តេចពិជ័យសេនា បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្នសម្តេចកំពុងសហការជាមួយស្ថាប័ន និងក្រុមបច្ចេកវិទ្យាពាក់ព័ន្ធ ដើម្បីស្ដារ និងទាញយកគណនី Telegram នេះត្រឡប់មកគ្រប់គ្រងវិញ ហើយនឹងជូនដំណឹងជាថ្មីនៅពេលក្រោយ៕


