អគ្គិភ័យឆេះរោងចក្រ វ៉ាយ ធី ស៊ី ខបប៉ូរេសិន នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, សមត្ថកិច្ចប្រើទឹក៦១ឡានទើបគ្រប់គ្រងបាន
27-10-2026 12:20
(កំពង់ស្ពឺ)៖ រោងចក្រ វ៉ាយ ធី ស៊ី ខបប៉ូរេសិន ត្រូវបានអគ្គិភ័យឆាបឆេះ ខូចខាតសម្ភារ និងអគាររោងចក្រមួយទាំងស្រុង ដែលមានចំនួនកម្មករជាង២០០០នាក់កំពុងបម្រើការ នៅឃុំវល្លិ៍ស ស្រុកសំរោងទង នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
អគ្គិភ័យនេះឆេះអគារស្តុកទុកក្រណាត់របស់រោងចក្រ វ៉ាយធីស៊ី១ខ្នង ទំហំ៤០ គុណ៨០ម៉ែត្រ ធ្វើពីថ្ម ដំបូលប្រក់ស័ង្កសី បណ្តាលឲ្យ ការខូចខាតអាគា ១ខ្នងទាំងស្រុង ម៉ាស៊ីដេ ១៥០គ្រឿង ក្រណាត់ស្តុកខោអាវសម្រេចមួយចំនួន និងសម្ភារប្រើប្រាស់ក្នុងអាគាទាំងស្រុង។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង កម្លាំងសរុប ១០៧នាក់ ប្រើបាស់ទឹកអស់៦១រថយន្ត។ មូលហេតុនៃអគ្គីភ័យសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ៕














