FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

27-10-2026 11:28

(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគតាមរយៈគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីអំឡុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦” របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២៦​ កន្លងទៅ។

ការចូលរួមបរិច្ចាគនេះមានគោលដៅរួមចំណែកទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងជាការឆ្លុះបញ្ចាំងពីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែកដ៏ផុសផុលក្នុងសង្គមជាតិយើង ជាពិសេសជាកម្លាំងចលករដ៏សំខាន់មួយក្នុងការចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក និងកុមាររាប់ម៉ឺនករណីក្នុង ១ឆ្នាំៗ ដោយឥតគិតថ្លៃ មិនមានការរើសអើង និងប្រកបដោយគុណភាព។

រាល់ការចូលរួមទោះតិចក្តី ច្រើនក្តី សុទ្ធតែមានតម្លៃក្នុងការរួមចំណែកកសាងអនាគត និងនាំយកក្ដីសង្ឃឹម ព្រមទាំងភាពញញឹមជូនដល់ទារក និងកុមារ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។ តំណសម្រាប់ចូលរួមបរិច្ចាគដើម្បីភាពញញឹម និងក្ដីសង្ឃឹមរបស់ទារក និងកុមារ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay