FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា ស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (Video inside)

27-10-2026 11:14

(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនេះគឺជាប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ប្រទេសកម្ពុជា។​ កិច្ចប្រជុំកំពូលនេះនឹងប្រមូលផ្តុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសដែលប្រើប្រាស់ភាសាបារាំងរួមគ្នា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (ប្រទេសនិយាយ ភាសាបារាំង) លើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២៦ខាងមុខនេះ។ កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួមពីមេដឹកនាំកំពូលនៃបណ្តាប្រទេស និយាយ ភាសា បារាំង រួមទាំងលោក អេម៉នូអែល ម៉ាក្រុង ប្រទេសធិបតីបារាំង។

ក្រៅពីកិច្ចប្រជុំកំពូលហើយនោះ ក៏មានការរៀបចំព្រឹត្តិការណ៍អមសំខាន់ៗចំនួនពីរគឺ ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) និងហ្វ្រង់កូតិច (FrancoTech)។ ការរៀបចំព្រឹត្តិការណ៍នេះ នឹងក្លាយជាឱកាសដ៏កម្រសម្រាប់កម្ពុជាក្នុងការបង្ហាញ ពីសក្តា នុពលសិល្បៈ វប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក។

កិច្ចប្រជុំនេះនឹងផ្តល់ឱកាសក្នុងការពង្រឹងចំណងទាក់ទងរវាងសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងបង្ហាញឱ្យឃើញពីតួនាទីកាន់តែសំខាន់របស់កម្ពុជា នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី៕

ទស្សនាវិដេអូ៖