FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងសុខាភិបាល គាំទ្រការបណ្តុះ បណ្តាលបច្ចេកទេសព្យាបាលតាមបែប Osteopathy ជូនដល់អ្នកជំនា​ញវិជ្ជាជីវៈសុខាភិបាល

27-10-2026 10:39

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការបណ្ដុះបណ្ដាលជំនាញ បច្ចេកទេសព្យាបាលបែប​អូស្តេអូប៉ាទី (Osteopathy) ជូនអ្នកវិជ្ជាជីវៈសុខាភិបាលនៃ​មន្ទីរពេ​ទ្យកុមា​រជាតិ ដើម្បី​លើកកម្ពស់សុខុមាលភាពវិស័យសុខាភិបាលនៅកម្ពុជា។

ក្នុងឱកាសដំណើរសួរសុខទុក្ខរបស់សិក្ខាកាមក្នុងមន្ទីរពេទ្យកុមារជាតិ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះជំនាញបច្ចេកទេសព្យាបាលតាមបែប Osteopathy ដោយសារវិធីព្យាបាលមិនប្រើប្រាស់ថ្នាំនោះទេ ប៉ុន្ដែមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលអ្នកជំងឺ»។

លោកសាស្ត្រាចារ្យ បានលើកទឹកដល់សិក្ខាកាមឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ខណៈដែលមានអ្នកជំនាញជនជាតិបារាំងរបស់អង្គការហត្ថាវេជ្ជសាស្រ្ត បានលះបង់កម្លាំងកាយចិត្ត និងចែករំលែកជំនាញ និងចំណេះដឹងបច្ចេកទេសជូនអ្នកជំនាញវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលកម្ពុជា។

អង្គការហត្ថាវេជ្ជសាស្ត្រ បានសហការជាមួយមន្ទីរពេ​ទ្យកុមារជាតិ បានរៀបចំវ​គ្គបណ្ដុះបណ្ដាលបច្ចេ​កទេសជំ​នាញ​លំនឹងសរីរាង្គ (Osteopathy) ថ្នាក់មូ​លដ្ឋា​នជូនដល់អ្នកជំនា​ញវិជ្ជាជីវៈសុខាភិបាលនៃមន្ទីរ​ពេទ្យកុមារជាតិ ដើម្បីពង្រីកបន្ថែម​ចំណេះដឹង និងជំនាញព្យាបា​លចលនាដោ​យប្រើប្រាស់ដៃ សំដៅពង្រឹង​សមត្ថ​ភាពវិជ្ជាជីវៈ និងលើកកម្ព​ស់ការថែ​ទាំអ្នកជំងឺ។

លោក​ សៀម ដានិត អ្នកសម្របសម្រួលរប​ស់អង្គការហត្ថាវេជ្ជសាស្រ្ដបា​នមានប្រសាសន៍ថា កម្មវិធីបណ្ដុះប​ណ្ដា​ល​​នេះ​ដឹកនាំដោយស្ថាបនិក​អង្គការ​ហត្ថា​វេ​ជ្ជសាស្ត្រ គឺលោក​វេជ្ជបណ្ឌិត Patrick Jouhaud ជាសាស្រ្ដាចា​រ្យ​បណ្ដុះប​​​ណ្ដាលនៃជំនាញ​លំ​​នឹងសរីរាង្គ(Osteopathy) ជនជាតិបារាំង ដែល​មាន​​គោលបំណងផ្ដ​ល់ចំណេះដឹង និងបច្ចេកទេសថ្មីៗបន្ថែមដល់គ្រូពេ​ទ្យដែលមានជំនាញ​វិជ្ជាជីវៈស្រា​ប់ ដើម្បី​ពង្រីកសមត្ថភាពក្នុង​ការពិនិត្យ និងថែទាំអ្នកជំងឺ។

លោកបានបញ្ជាក់ថា៖ «​គ្រូពេទ្យភាគ​ច្រើនមានជំនា​ញព្យាបាលរៀងៗ​ខ្លួនរួចហើយ ប៉ុន្តែវគ្គបណ្ដុះបណ្ដាលនេះផ្ដល់ជាមូ​លដ្ឋានថ្មីនូវចំ​ណេះ​ដឹង​ប​ន្ថែមអំ​​ពីបច្ចេ​កទេស Osteopathy ដែលផ្ដោតលើការប្រើប្រាស់ដៃ​ក្នុងការពិនិត្យ និងថែទាំអ្នកជំងឺ ដើម្បីស្វែងយល់ពីប្រភពនៃការឈឺចាប់ និង​បញ្ហារាង​កាយផ្សេងៗ»។

លោកបានបន្ថែមថា ការបណ្ដុះបណ្ដា​លនេះចាប់​ផ្ដើមតាំងពីឆ្នាំ២០២២ ដោយមាន​អ្នកជំនាញជនជាតិបារាំងធ្វើ​ជាគ្រូ​បង្គោល ហើយ​រៀបចំវ​គ្គបណ្ដុះប​ណ្ដាលចំ​នួន ៣ដងក្នុ​ងមួយឆ្នាំ។ កម្មវិធី​នេះមានគោល​បំណងជួយឱ្យអ្នកជំនាញវិជ្ជាជីវៈសុ​ខាភិបាលទទួលបាន​ចំណេះដឹងជំនាញបន្ថែមសម្រាប់​ការអនុវត្តវិជ្ជាជីវៈ និងការថែ​ទាំអ្នកជំងឺ តាមវិធីសាស្រ្ដព្យាបាលបច្ចេកទេសបែប Osteopathy។

​កន្លងមក អង្គការហត្ថាវេ​ជ្ជសាស្ត្រ​ បានសហការជាមួយ​ក្រសួងសុខាភិបាល និងមន្ទីរពេទ្យរដ្ឋមួយចំនួ​ន រួ​មទាំងម​ន្ទីរពេទ្យ​កាល់ម៉ែត្រ និងស្ថាប័នសុ​ខាភិ​បាល​​នៅតាមបណ្ដា​ខេត្ត​ដូចជា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម សៀមរាប និងបាត់​ដំបង ដើម្បីចែករំលែ​ក​ចំណេះដឹង និងបណ្ដុះ​បណ្ដាលបច្ចេកទេស Osteopathy ដល់អ្នកជំនា​ញ​សុខាភិបា​លកម្ពុជា។

តាមការលើកឡើ​ងរបស់លោក​ ជំនាញបច្ចេកទេ​សនេះក៏ត្រូវបានណែនាំសម្រា​ប់ការថែទាំ​ស្ត្រី​មានផ្ទៃពោះ និងស្ត្រីដែលជួបការ​លំបាកពាក់ព័​ន្ធនឹ​ងការសម្រាលកូ​ន រួមទាំងទារកផងដែរ។ ទោះជាយ៉ាង​ណា ការអនុវត្តប​ច្ចេកទេសនីមួ​យៗត្រូវផ្អែកលើការវាយតម្លៃ​​រប​ស់អ្នកជំនាញ និងភាពសម​ស្រ​ប​តាមស្ថានភាពសុខភាពរបស់អ្នកជំងឺម្នាក់ៗ។

ក្រៅពីសកម្មភាពបណ្ដុះបណ្ដាល អង្គការហត្ថាវេជ្ជសាស្ត្រក៏បា​នរៀបចំបេសកក​ម្មផ្ដល់សេវាថែទាំសុ​ខភាពដល់កុមារកំព្រា​ និងកុមារងាយរង​គ្រោះ​នៅតាមបណ្ដាអង្គការជាដៃគូរនានា មជ្ឈមណ្ឌ​លកុមា​រកំព្រារដ្ឋ និងសហគមន៍នានាក្នុង​ប្រទេសកម្ពុជា​ ដោយសហការប្រតិបត្តិ​ការជាមួយអង្គការ​ជាដៃគូ និងស្ថាប័នពាក់ព័ន្ធ។

បេសកកម្មទាំង​នេះ មានការចូ​លរួមពីក្រុមវេជ្ជបណ្ឌិតមកពី​ប្រទេសបារាំង និ​ងរ៉ូម៉ានី ហើយត្រូវបាន​រៀបចំប្រមាណ ២​ទៅ ៣ដ​ងក្នុងមួយឆ្នាំ ជាទូទៅ​នៅ​អំ​​ឡុងខែមីនា ខែកក្កដា និងខែ​វិច្ឆិកា ដើម្បីរួមចំ​ណែកលើកកម្ពស់ការថែទាំសុខភាពសម្រាប់កុមារ និ​ង ប្រជាជ​​នដែលងាយរងគ្រោះនៅកម្ពុជា៕