FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តស្ទឹងត្រែង នាំអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនចាស់ជរាខ្វះខាត ៣គ្រួសារ នៅស្រុកសៀមបូក

27-10-2026 09:53

(ស្ទឹងត្រែង)៖ សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តស្ទឹងត្រែង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូនចាស់ជរាមានជីវភាពខ្វះខាតគ្មានទីពឹងចំនួន ៣គ្រួសារ តាមរយៈលោក ផេង គឹមស្រ៊ុន។

ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក ឆោម សម្បត្តិពេជ្រ ប្រធានសមាគមថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តស្ទឹងត្រែងតំណាងលោក ម៉ៅ ផល្លា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានប្រតិបត្តិថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាល លោក ផេង គឹមស្រ៊ុន ប្រធានកិត្តិយសថ្នាក់កណ្តាល លោក រិន រ៉ាវី ប្រធានក្រុមប្រឹក្សាភិបាល និងលោក ទួន សុខុន អគ្គលេខាធិការ និងជាប្រធានគណ:ប្រចាំការគណ:អចិន្ត្រៃយ៌ថ្នាក់កណ្តាលថ្នាលយុវជនកម្ពុជា។

អំណោយដែលបានចែកជូនរួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងខ្យង ទឹកខ្មេះ ប៊ីចេង សាប៊ូ អំបិល ស្ករស មីសួរ ផ្អក ក្រមាខ្មែរ និងថវិកាមួយចំនួនផងដែរ។ គ្រួសារទាំងបីដែលបានទទួលអំណោយគឺ លោកយាយ សោម យ៉ន អាយុ ៨៣ឆ្នាំ នៅភូមិកាំងដែក ឃុំកោះស្រឡាយ, លោកយាយ ចៅ ហឿង អាយុ ៧៣ឆ្នាំ និងលោកយាយ កូប ម៉ាស អាយុ ៩៣ឆ្នាំ អ្នកទាំងពីរនៅភូមិអូរឬស្សីកណ្ដាល ឃុំអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ លោក ឆោម សម្បត្តិពេជ្រ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លោកបន្តទៀតថា ទីណាមានការលំបាកទីនោះមានគណបក្សប្រជាជនកម្ពុជា ពិសេសមានសម្តេចតេជោ និងសម្តេចធិបតី សម្តេចគតិព្រឹទ្ធបណ្ឌិត និងលោកជំទាវបណ្ឌិត ដោយសម្តេច និងលោកជំទាវបណ្ឌិតមិនដែលទុកប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់អាហារឡើយ។

លោក ឆោម សម្បត្តិពេជ្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចេះរួមសាមគ្គីគ្នា និងថែរក្សាសុខសន្តិភាពដើម្បីភាពសុខសាន្តទាំងអស់គ្នា។ អាជ្ញាធរមូលដ្ឋានក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូរជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការលំបាក៕