ភាពញៀនគ្រឿងញៀន ជាជំងឺខួរក្បាលអាចព្យាបាលបាន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៦ ខែតុលា៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន៤៣នាក់
27-10-2026 06:46
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៤ករណី ឃាត់ខ្លួនជនសង្ស័យ៤៣នាក់។
* ករណីជួញដូរ ៧ករណី ឃាត់ខ្លួន ២៩នាក់
* ករណីដឹកជញ្ជូនរក្សាទុក ៤ករណី ឃាត់ខ្លួន៩នាក់
* ករណីប្រើប្រាស់ ៣ករណី ឃាត់ខ្លួន៥នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩១៨៩ករណី ឃាត់ខ្លួន២៥១៤២នាក់ (ស្រី១៦៧១នាក់)៕
