លោក អៀង ពិសី៖ ចុះស្រាវជ្រាវពី «យុទ្ធសាស្រ្តត្រីកោណ» ដោយឆន្ទៈ និងផ្ដើមពីថវិកាផ្ទាល់ខ្លួន
26-10-2026 18:24
(ភ្នំពេញ)៖ ផ្ដើមពីឆន្ទៈ និងថវិកាផ្ទាល់ខ្លួនចុះដល់អតីតតំបន់ប្រយុទ្ធ និងសមរភូមិធំៗរយៈពេល៥ឆ្នាំ ដើម្បីជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នកស្ថិតនៅក្នុងសម័យសង្រ្គាមស៊ីវិល ហើយទទួលផលពី «យុទ្ធសាស្រ្តត្រីកោណ» លោក អៀង ពិសី បានបង្ហាញឲ្យដឹងថា លោកមិនបានរំពឹងថា នឹងទទួលបានការគាំទ្រ ឬជួយជ្រោមជ្រែងពីភាគីណាមួយនោះឡើយ។ ពោលគឺចេតនារបស់លោក គឺចង់ស្រាវជ្រាវអំពី យុទ្ធសាស្រ្ត ដ៏សំខាន់ និងមានតម្លៃជាប្រវត្តិសាស្រ្តមួយ ដែលបង្កើតឡើងដោយកូនខ្មែរ បញ្ចប់សង្រ្គាមរ៉ាំរ៉ៃរបស់ខ្មែរ ដើម្បីទុកជាឯកសារដល់ក្មេងជំនាន់ក្រោយ បានសិក្សារៀនសូត្រ ហើយយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងគ្រោះថ្នាក់ពីការបែកបាក់ជាតិ។ នេះបើតាមការបញ្ជាក់របស់លោក អៀង ពិសី មកកាន់បណ្ដាញព័ត៌មាន Fresh News។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖





