លោក អៀង ពិសី៖ ក្រោយមាន «យុទ្ធសាស្រ្តត្រីកោណ» អតីតសមូរភូមិ ដែលលឺតែគ្រាប់កាំភ្លើង ប្ដូរជាលេងសំឡេងសើច សប្បាយរីករាយ !
26-10-2026 18:17
(ភ្នំពេញ)៖ លោក អៀង ពិសី អ្នកស្រាវជ្រាវចងក្រងសៀវភៅ «យុទ្ធសាស្រ្តត្រីកោណ ឆ្អឹងខ្នងសន្តិភាព» បានលើកឡើងថា តាមរយៈការចុះស្រាវជ្រាវផ្ទាល់ លោកមើលឃើញថា ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងពីដំណាក់កាលមួយទៅដំណាក់កាលមួយ មានគោលដៅច្បាស់លាស់ មុតស្រួច មិនមែនជាការស្រមើស្រម៉ៃនោះទេ។
តួយ៉ាងតាមរយៈ«យុទ្ធសាស្រ្តត្រីកោណ» ដែលដាក់ចេញដោយសម្ដេចតេជោ បានធ្វើឲ្យអតីតសមូរភូមិ ព្រំដែនដែលជាតំបន់ដាច់ស្រយ៉ាលសឹងគ្មានមនុស្សទៅដល់ ហើយលឺតែគ្រាប់សំឡេងកាំភ្លើង បានប្ដូរទៅជាតំបន់មានការអភិវឌ្ឍ មានមនុស្សរស់នៅប្រកបដោយភាពសប្បាយរីករាយ និងសំឡេងសើចក្អាកក្អាយវិញ។ ដែលនេះត្រូវបានលោកអះអាងថា ជាសមទ្ធផលដ៏សំខាន់សម្រាប់កម្ពុជា។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖





