លោក អៀង ពិសី៖ ពាក្យ «ជប់» ស្មើនឹងការកសាង ហើយបើគ្មានសម្ដេចតេជោ អាចមានរឿង៣យ៉ាង ដែលលោកមិនហ៊ានស្រម៉ៃ (Video inside)
26-10-2026 18:08
(ភ្នំពេញ)៖ លោក អៀង ពិសី អ្នកស្រាវជ្រាវចងក្រងសៀវភៅ «យុទ្ធសាស្រ្តត្រីកោណ ឆ្អឹងខ្នងសន្តិភាព»កម្ពុជា បានពន្យល់បន្ថែមពីអត្ថន័យនៃពាក្យ «ជប់» ដែលលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន បាននិយាយក្នុងថ្ងៃសម្ភោធសៀវភៅ «យុទ្ធសាស្រ្តត្រីកោណ ឆ្អឹងខ្នងសន្តិភាព» គឺមានន័យសំដៅលើការកសាងប្រទេសជាតិ។ កសាងពីប្រទេសដែលផ្ដើមពីការបញ្ចប់សង្រ្គាមស៊ីវិល រ៉ាំរ៉ៃនៅក្នុងប្រទេសកម្ពុជា រហូតដល់មានសន្តិភាព និងមានការអភិវឌ្ឍរហូតមានប្រទេសកម្ពុជា ដូចបច្ចុប្បន្ន។
បន្ថែមពីនេះលោក អៀង ពិសី បានបកស្រាយបន្ថែមថា ប្រសិនជាមិនមានសម្ដេចតេជោ មិនមាន «យុទ្ធសាស្រ្តត្រីកោណ» លោកមានរឿង៣យ៉ាងដែលមិនហ៊ានស្រម៉ៃដែលអាចកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖





