FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងមរណទុក្ខ! លោកបណ្ឌិត ហេង ចាន់ថា អតីតអភិបាលខេត្តបន្ទាយមានជ័យ និងជាអតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានទទួលមរណភាព

26-10-2026 16:51

(ភ្នំពេញ)៖ លោកបណ្ឌិត ហេង ចាន់ថា អតីតអភិបាលខេត្តបន្ទាយមានជ័យ និងជាអតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១១៖៣០នាទី ដោយរោគាពាធ។

សពតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងបុរីប៉េងហួត ផ្ទះលេខ៤១ ផ្លូវលេខ២ ផ្លូវជាសុធារ៉ា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នេះជាដំណឹងមរណទុក្ខដល់ញាតិមិត្តជិតឆ្ងាយទាំងអស់ដែលបានស្គាល់ និងរាប់អាន បានជ្រាបជាដំណឹង និងអញ្ជើញចូលរួមពិធីបុណ្យសព។

សូមបញ្ជាក់ថា លោក ហេង ចាន់ថា ជាអតីតអភិបាលខេត្តបន្ទាយមានជ័យចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ បន្ទាប់ពីលោក ថាច់ ឃន (១៩៩៩-២០០៤)៕