រយៈពេល៩ខែ ដើមឆ្នាំ២០២៨ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិតមនុស្សជាង១ពាន់នាក់
26-10-2026 16:47
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ចែវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៨ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិត មនុស្ស១,១៦០ នាក់ ខណៈជាមធ្យមចំនួនអ្នកស្លាប់៥នាក់ក្នុងមួយថ្ងៃ ក្នុងនោះចំនួនអ្នកស្លាប់ភាគច្រើន លើអ្នកបើកបរម៉ូតូ។
ថ្លែងក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពបើកបរ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ចែវ ហាក់ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ តាមរបាយការណ៍បានសង្កេត់ឃើញថា គ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងពិសេសនោះក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ មានអ្នកស្លាប់រហូតដល់១,១៦០នាក់ នៅទូទាំងប្រទេស។
តួលេខនេះ គឺបានឆ្លុះបញ្ចាំងឃើញថា ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ គឺនៅមិនទាន់ទទួលយកបានក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅឡើយ។ ពិសេសនោះការប្រើប្រាស់ម៉ូតូដែលមានចំនួនខ្ពស់ រហូតដល់៨៣% នៃគ្រោះថ្នាក់ចរាចរណ៍ ផ្តើមចេញពីអ្នកប្រើប្រាស់ទោចក្រយានយន្តនេះតែម្តង ដែលមានអ្នកស្លាប់រហូតដល់៧០% មិនពាក់មួយកសុវត្ថិភាព។
លោកបានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ មានគោលបំណងធំ គឺធ្វើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់អ្នកធ្វើដំណើរតាមដងផ្លូវត្រូវប្រកាន់ភ្ជាប់ជានិច្ចនៃការគោរពច្បាប់ចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ដោយធ្វើការបើកបរកុំប្រថុយប្រថាន ដោយគ្រោះថ្នាក់ដោយការបើកដោយល្បឿនមានចំនួន៤៦% មិនគោរពសិទ្ធអាទិភាពចំនួន២២%។ តួលេខនៃគ្រោះថ្នាក់ចរាចរណ៍នេះ អាចឆ្លុះបញ្ចាំងបានថា ការគោរពច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋមិនទាន់អាចទទួលយកនៅឡើយ៕















