FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិព័រណ៍ផលិតផលក្នុងស្រុករបស់ខេត្តព្រៃវែង ក្នុងថ្ងៃបិទពិធីប្រណាំងទូក «ង» ទទួលបានអ្ន​កចូលរួមយ៉ាងច្រើនកុះករ, អភិបាលខេត្តព្រៃវែង និងភរិយា ក៏អញ្ជើញទស្សនាផ្ទាល់

26-10-2026 16:26

(ព្រៃវែង)៖ នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងភរិយា រួមជាមួយក្រុមគ្រួសារ បានអញ្ជើញចូលរួមទស្សនាការតាំងពិព័ណ៌បង្ហាញផលិតផលក្នុងស្រុកតាមស្ដង់នីមួយៗ ដែលរៀបចំឡើងនៅតាមបណ្តោយផ្លូវភ្លោះក្រុងព្រៃវែង ខេត្តព្រៃវែង។

ការចូលរួមទស្សនានេះ គឺសម្រាប់ថ្ងៃចុងក្រោយនៃពិធីប្រណាំងទូក «ង» ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅយ៉ាងអធិកអធម និងទទួលបានការគាំទ្រយ៉ាងច្រើនពីសាធារណជន។

វត្តមានរបស់លោកអភិបាលខេត្ត និងភរិយា ក្នុងពិធីតាំងពិព័រណ៍នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ចំពោះការលើកកម្ពស់ផលិតផលខ្មែរ និងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ ពិព័រណ៍ផលិតផលក្នុងស្រុកនេះ បានផ្តល់ឱកាសដ៏ល្អសម្រាប់សិប្បករ និងអាជីវករក្នុងខេត្ត ក្នុងការបង្ហាញ និងលក់ផលិតផលរបស់ខ្លួនទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមទស្សនាពិធីបុណ្យប្រណាំងទូក ង។

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការអបអរសាទរប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ និងសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តព្រៃវែងផងដែរ៕