ភាពញៀនគ្រឿងញៀន ជាជំងឺខួរក្បាលអាចព្យាបាលបាន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៥ ខែតុលា៖ បង្ក្រាប៩ករណី ឃាត់ខ្លួន២០នាក់
26-10-2026 06:48
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៩ករណី ឃាត់ខ្លួនជនសង្ស័យ២០នាក់។
* ករណីជួញដូរ ១ករណី ឃាត់ខ្លួន ២នាក់
* ករណីដឹកជញ្ជូនរក្សាទុក ៦ករណី ឃាត់ខ្លួន១២នាក់
* ករណីប្រើប្រាស់ ២ករណី ឃាត់ខ្លួន៦នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩១៧៥ករណី ឃាត់ខ្លួន២៥០៩៩នាក់ (ស្រី១៦៦៦នាក់)៕
