គណៈចលនាមហាជន បន្ដរៀបចំវេទិកាបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា»
25-10-2026 13:02
(ភ្នំពេញ)៖ ស្របតាមស្មារតីនេះ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានបន្តរៀបចំវេទិកាបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ក្រោមប្រធានបទ «ការចូលរួមក្នុងការងារមហាជន ដើម្បីបុព្វហេតុជាតិ និងប្រជាជនក្រោមការដឹកនាំរបស់សម្តេចតេជោ អគ្គមគ្គុទេសក៍ជាតិដ៏ឆ្នើម» ដោយមានលោកបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈចលនាមហាជន ជាវាគ្មិនកិត្តិយស។
តាមរយៈការចែករំលែកបទពិសោធរបស់ថ្នាក់ដឹកនាំជំនាន់មុន វេទិកានេះបានរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃការងារមហាជនក្នុងការផ្សារភ្ជាប់គោលនយោបាយទៅនឹងការអនុវត្តជាក់ស្ដែង ពង្រឹងទំនាក់ទំនងរវាងគណបក្ស និងប្រជាជន ព្រមទាំងជំរុញការចូលរួមរបស់មហាជនក្នុងបុព្វហេតុរួម។
ជាមួយគ្នានេះ បទពិសោធ និងមេរៀនរបស់ថ្នាក់ដឹកនាំជំនាន់មុន បានផ្ដល់ជាមូលដ្ឋានដ៏មានតម្លៃសម្រាប់អ្នកជំនាន់ក្រោយ ក្នុងការពង្រឹងសមត្ថភាព បំពេញភារកិច្ច និងបន្តបេសកកម្មបម្រើជាតិ និងប្រជាជនប្រកបដោយការទទួលខុសត្រូវផងដែរ៕























