FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី»

25-10-2026 11:53

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងការត្រៀមរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាពេលខាងមុខ។

កិច្ចប្រជុំនេះបានផ្តោតលើការពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំ ការសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ ការកំណត់បញ្ហាប្រឈម និងការពិភាក្សារកដំណោះស្រាយ ដើម្បីធានាឱ្យការរៀបចំព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនវត្តបទុមវតី រាជធានីភ្នំពេញ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ព្រឹត្តិការណ៍នេះនឹងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌ និងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ៕