FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងស្មារតីសាមគ្គីភាពដើម្បីកុមារកម្ពុជា! រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដឹកនាំប្រតិភូគ្រីស្ទបរិស័ទកម្ពុជា បរិច្ចាគថវិកា ៧ ០០០ដុល្លារ ជូនមូលនិធិគន្ធបុប្ផា

24-10-2026 19:06

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦, តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និងគណៈគ្រប់គ្រងនៃមន្ទីរពេទ្យគន្ធបុប្ផា បានជួបសំណេះសំណាលជាមួយលោក ចាយ បុរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ក្នុងឱកាសដែល លោកអញ្ជើញដឹកនាំគណៈប្រតិភូគ្រីស្ទបរិស័ទព្រះរាជាណាចក្រកម្ពុជា នាំយកថវិកាចំនួន ៧ ០០០ដុល្លារអាម៉េរិក មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមចំណែកទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

សកម្មភាពដ៏ប្រពៃនេះ មិនត្រឹមតែជាការឆ្លុះបញ្ចាំងពីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែកដ៏ផុសផុលក្នុងសង្គមជាតិយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់មួយក្នុងការចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក និងកុមាររាប់ម៉ឺនករណីក្នុង ១ឆ្នាំៗ ដោយឥតគិតថ្លៃ មិនមានការរើសអើង និងប្រកបដោយគុណភាព។

រាល់ការចូលរួមទោះតិចក្តី ច្រើនក្តី សុទ្ធតែមានតម្លៃក្នុងការរួមចំណែកកសាងអនាគត និងនាំយកក្ដីសង្ឃឹម ព្រមទាំងភាពញញឹមជូនដល់ទារក និងកុមារ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ៕

តំណសម្រាប់ចូលរួមបរិច្ចាគដើម្បីភាពញញឹម និងក្ដីសង្ឃឹមរបស់ទារក និងកុមារ៖https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay