FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំក្រុមការងារនាំយកនូវគ្រឿងឧបភោគ-បរិភោគ និងថវិកា ដើម្បីជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំក្រាំងស្គារ

24-10-2026 18:59

(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្រាំងស្គារ បានអញ្ជើញដឹកនាំក្រុមការងារនាំយកនូវគ្រឿងឧបភោគ-បរិភោគ និងថវិកា ដើម្បីជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសារ និងភ្លើងឆេះផ្ទះចំនួន ១ខ្នង ស្ថិននៅឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

បើតាមរបាយការណ៍ពីលោកស្រីមេឃុំ បានបញ្ជាក់ថា៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឃុំក្រាំងស្គារ មានភ្លៀង១មេធំលាយឡំ និងខ្យល់កន្ត្រាក់បណ្តាលឱ្យរងផលប៉ះពាល់ទៅលើលំនៅដ្ឋានប្រជាពលរដ្ឋសរុប ៤គ្រួសារ និងថ្ងៃបន្ទាប់មានករណីភ្លើងឆេះផ្ទះ១ខ្នងថែមទៀត។

នាឱកាសនោះលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងាររគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ដោយក្តីនឹករលឹក អាណិតស្រឡាញ់ និងសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបង្កផលប៉ះពាល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋអស់ជាច្រើនខ្នងរួចមក។

ជាកិច្ចឆ្លើយតបគ្រួសាររងគ្រោះនីមួយៗបានលើកម្រាមដៃដប់គោរពថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លា របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងសហការីដែលបានយកចិត្តទុកដាក់គិតគូរជួយពួកគាត់ក្នុងគ្រាដែលលំបាក និងកំពុងត្រូវការឱ្យជួយជាចាំបាច់ ទាំងទីជម្រក និងស្បៀងអាហារ សម្រាប់ដោះស្រាយជីវភាពរស់នៅជាប្រចាំថ្ងៃ។

សូមបញ្ជាក់ថាគ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយមនុស្សធម៌ពីឯកឧត្តមបណ្ឌិត រួមមាន៖

អង្ករ ១បាវ ២៥Kg ,មី ១កេស ,ត្រី ខ ១យួរ ,ទឹក សុីអុីវ ១យួរ ,ទឹកត្រី ១យួរ ,ប៊ីចេង ១កញ្ចប់ ៥០០ក្រាម ,អំបិល ១កញ្ចប់ ១គីឡូ ,ភេសជ្ជៈ Champion ១កេស ,ភេសជ្ជៈ Greet ១កេស ,ទឹកសុទ្ធ ១កេស ,ធូបមូស ពេជ្រសុីន ៣ប្រអប់ ,ថ្នាំពេទ្យ Para ៣បន្ទះ ,សារុង ២ ,អាវយឺត សរុបចំនួន ៨០ និងគ្រួសារនីមួយៗ ទទួលបានថវិកាមួយចំនួនផងដែរ។

អំណោយ និងថវិកាទាំងនេះ ទទួលបានពីលោកបណ្ឌិត និងលោកស្រី, លោក គង់ ភឿន និងក្រុមការងារ, ក្រុមយុវជន ២៩ ធ្នូ និងលោកស្រី យុង ខេមរ៉ា និងស្វាមី និងក្រុមការងារយុវជនឃុំក្រាំងស្គារ៕