ក្រសួងអប់រំ បង្ហាញគំនិតផ្ដួចផ្តើមពីការកសាងភាពធន់ ភាពប្រសើរឡើងដោយបរិវត្តកម្មនៃការរៀន ការបង្រៀន និងការគ្រប់គ្រង នៅតាមគ្រឹះស្ថានសិក្សាតំបន់ព្រំដែន
24-10-2026 15:57
(ភ្នំពេញ)៖ លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋានមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ (CDDE) បង្ហាញពីការចាប់ផ្តើមនូវគម្រោង «ការកសាងភាពធន់ និងភាពប្រសើរឡើង ដោយបរិវត្តកម្មនៃការរៀន ការបង្រៀន និងការគ្រប់គ្រង នៅតាមគ្រឹះស្ថានសិក្សាតំបន់ព្រំដែន» ក្រោមកិច្ចសហការជាមួយសាលារៀនជំនាន់ថ្មី (NGS)។
គំនិតផ្តួចផ្តើមគម្រោងមួយនេះ ជាយន្តការបន្តការគាំទ្រកិច្ចខិតខំប្រឹងប្រែង និង អន្តរាគមន៍នាពេលកន្លងមករបស់ក្រសួងអប់រំ យុវជន និងកីឡានៃក្រសួងដល់ការធ្វើទំនើបកម្មនៅតាមគ្រឹះស្ថានសិក្សាតំបន់ព្រំដែន នៅចំពោះមុខការឈ្លានពានរបស់ យោធាថៃដោយផ្ដោតលើអន្តរាគមន៍ជាយុទ្ធសាស្រ្តស្នូលចំនួន ៥រួមមាន៖
ទី១៖ នវានុវត្តន៍ការគ្រប់គ្រងសាលារៀនសម្រាប់គណៈនាយក៖ ផ្តោតលើការធ្វើទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយតម្លាភាព ការសម្រេចចិត្តផ្អែកលើទិន្នន័យជាក់ស្តែង និងការពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ តាមគំរូកម្មវិធីសាលារៀនជំនាន់ថ្មី។
ទី២៖ ការអភិវឌ្ឍគរុកោសល្យ និងអក្ខរកម្មឌីជីថលសម្រាប់គ្រូបង្រៀន៖ អភិវឌ្ឍសមត្ថភាពនៃការបង្រៀនតាមទ្រឹស្តីស្ថាបនានិយម និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាជំនួយការព្រមទាំងបញ្ជ្រាបស្មារតីស្នេហាជាតិ និងការត្រិះរិះពិចារណា ក្នុងមុខវិជ្ជាស្នូល។
ទី៣៖ ការអនុវត្តវិធីសាស្រ្តសិក្សាតាមបែបចម្រុះ សម្រាប់សិស្ស៖ បង្កើតប្រព័ន្ធអេកូឡូស៊ីសិក្សាដែលរួមបញ្ចូលទាំងការេរៀនផា្ទល់ក្នុងថា្នក់ ការសិក្សាតាម្របព័ន្ធឌីជីថល និងការបង្រៀនដោយការផ្សាយបន្តផា្ទល់ តាម (Live-Teaching) ក្នុងកម្មវិធីរបស់ទូរសិក្សា ដើម្បីធានានិរន្តរភាពនៃការសិក្សាគ្រប់កាលៈទេសៈ ទោះបីស្ថិតក្នុងសា្ថនភាពមានអាសន្ន ឬការរអាក់រអួលណាមួយក៏ដោយ។
ទី៤៖ ការអភិវឌ្ឍធនធានសិក្សាតាមបរិបទជាក់ស្តែង៖ តាក់តែងសៀវភៅកិច្ចការ និងឯកសារអំណានដែលមានសោភ័ណភាពស្តង់ដារខ្ពស់ ដោយផ្សារភា្ជប់ទៅនឹងភូមិសាស្រ្ដ សកា្តនុពលសេដ្ឋកិច្ចមូលដា្ឋន និងការបញ្ចូលអក្ខរកម្មហិរញ្ញវត្ថុ ដើម្បីកសាងភាពធន់ផ្អែកលើសេដ្ឋកិច្ចដល់យុវជន។
និងទី៥៖ ការេរៀនផ្អែកលើគម្រោង (PBL) និងការតភា្ជប់បណា្ដញយុវជនថា្នក់ជាតិ៖ បណ្តុះបំណិនដោះស្រាយបញ្ហាក្នុងសហគមន៍តាមបែបវិទ្យាសាស្ត្រ និងរៀបចំកម្មវិធីផា្លស់ប្តូរទស្សនកិច្ចសិក្សារវាងសិស្សានុសិស្សនៅតំបន់ពំ្រដែន និងសិស្សានុសិស្សនៅរាជធានីភ្នំពេញ ដើម្បីកសាងសា្ពននៃសន្តិភាព ការយល់ចិត្តគា្ន និងពង្រឹងសា្មរតីឯកភាពជាតិជាធ្លុងមួយ។
តាមរយៈគំនិតផ្តួចផ្តើមនេះ សាលារៀននៅតាមតំបន់ព្រំដែន ឱ្យទៅជាមជ្ឈមណ្ឌលដ៏រឹងមាំនៃចំណេះដឹង វប្បធម៌ និងសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់គុណភាពនៃការរៀន ការបង្រៀន និងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសាលារៀន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកការពារអធិបតេយ្យភាពជាតិ និងកសាងអនាគតកម្ពុជាប្រកបដោយចីរភាព៕







