FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រី ជា សុមេធី អញ្ជើញបើកព្រឹត្តិការណ៍ប្រណាំងទូក «ង» ដ៏អធិកអធមនៅខេត្តព្រៃវែង ឆ្នាំ២០២៦

24-10-2026 15:16

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ប្រណាំងទូក «ង» នៅខេត្តព្រៃវែង ឆ្នាំ២០២៦។ ពិធីនេះបានប្រារព្ធឡើងយ៉ាងអធិកអធមនៅតាមបណ្ដោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម) ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ពិធីនេះក៏មានការចូលរួមពីលោក លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងភរិយា ព្រមទាំងមានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃ លោក លោកស្រី សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ សរុបប្រមាណ ៤,០៣៤ អង្គ/រូប។

ព្រឹត្តិការណ៍ប្រណាំងទូក «ង» នាពេលនេះ មានទូក «ង» ចូលរួមប្រណាំងសរុបចំនួន៤១គូ ក្នុងនោះទូកខ្នាតអន្តរជាតិមានចំនួន ៣០គូ និងខ្នាតវែងចំនួន ១១គូ ដែលបានបង្ហាញពីភាពរស់រវើក និងការអភិរក្សនូវកីឡាបុរាណខ្មែរ។ ពិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វប្បធម៌ និងទេសចរណ៍ក្នុងខេត្តព្រៃវែង៕