FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តព្រះសីហនុ ចុះរៀបចំសណ្ដាប់ធ្នាប់ទីតាំងកាស៊ីណូមួយកន្លែង ក្នុងក្រុងព្រះសីហនុ ដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងលើកកម្ពស់សោភ័ណភាព

24-10-2026 15:03

(ព្រះសីហនុ)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តចុះអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តវិធានការរដ្ឋបាល នៅទីតាំងកាស៊ីណូ យ៉ាឌួលី ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

វិធានការនេះ បានធ្វើឡើងក្រោយពីបានណែនាំទៅកាន់ម្ចាស់ទីតាំងជាច្រើនលើក និងឈានទៅដល់ការធ្វើកិច្ចសន្យាលាយលក្ខណ៍អក្ស អោយបញ្ឈប់ការយកផ្លូវក្រានីតធ្វើអាជីវកម្មផ្ទាល់ខ្លួន បង្កឲ្យមានភាពអាណាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់របៀបរៀបរយ ក្នុងគោលបំណងដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ល្អ និងលើកកម្ពស់សោភ័ណភាពទីក្រុងទេសចរណ៍ខេត្តព្រះសីហនុ ឱ្យកាន់តែមានសណ្ដាប់ធ្នាប់របៀបរៀបរយ ល្អ និងស្រស់ស្អាត។

លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងនាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ថា ការចុះរៀបចំសណ្តាប់ធ្នាប់ បានធ្វើឡើងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់។

លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី បានបន្ថែមថា ការចុះរៀបចំនេះ ក៏ដើម្បីឱ្យម្ចាស់ទីតាំង និងបុគ្គលិកទាំងអស់ឈប់ចតយានយន្តតលើចិញ្ចើមផ្លូវសាធារណៈដែលបង្កភាពអាណាធិបតេយ្យ និងកកស្ទះដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពការធ្វើចរាចរណ៍លើដងផ្លូវមិនឱ្យកកស្ទះ និងដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងទេសចរណ៍ ខេត្តព្រះសីហនុ ឲ្យកាន់តែមានសណ្ដាប់ធ្នាប់របៀបរៀបរយស្រស់ស្អាត មានអនាម័យល្អក្នុងទីក្រុង។

សូមជម្រាបថា ទីកន្លែងស្អាតបាត រៀបចំរៀបរយ គឺចំណែកមួយដែលអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន ដែលជួយឱ្យវិស័យទេសចរណ៍រីកចម្រើន អាជីវកម្មក្នុងស្រុកទទួលបានអតិថិជនច្រើន និងតម្លៃអចលនទ្រព្យកើនឡើង។ លើសពីនេះ ការរក្សាសណ្តាប់ធ្នាប់សាធារណៈក៏រួមបញ្ចូលទាំងការរក្សាសន្តិសុខ ការបង្ក្រាបបទល្មើស និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ដែលសុទ្ធតែជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍរីកចម្រើនរបស់សង្គម៕