FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចសម្ភាស៖ សៀវភៅ «យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា» បង្ហាញពីដំណើរតស៊ូកសាងជាតិ និងសន្តិភាពនៅកម្ពុជា (Video inside)

24-10-2026 14:59

(ភ្នំពេញ)៖ យុទ្ធសាស្ត្រត្រីកោណ គឺជាយុទ្ធសាស្ត្រគន្លឹះ និងជាដំណាក់កាលដំបូងដ៏មានសារៈសំខាន់បំផុត ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញសម្រាប់នីតិកាលទី២ នៃរដ្ឋសភា នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៩៣ (ឆ្នាំ១៩៩៨ ដល់ ២០០៣) បន្ទាប់ពីប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិជាស្ថាពរតាមរយៈ «នយោបាយឈ្នះ-ឈ្នះ»។

ឥឡូវនេះ «យុទ្ធសាស្ត្រត្រីកោណ» ត្រូវបានលោក អៀង ពិសី ចំណាយពេលរហូតដល់ទៅ៥ឆ្នាំ ដើម្បីចុះដល់ទីតាំងសមរភូមិសំខាន់ៗ និងព្រំដែនកម្ពុជា-វៀតណាម, ឡាវ និងថៃ ដើម្បីចុះទៅជួប និងសម្ភាសផ្ទាល់ អ្នកឆ្លងកាត់ផ្ទាល់នាពេលនោះ និងរយៈពេលជិត២ឆ្នាំ ដើម្បីចងក្រងជាសៀវភៅ ដែលមានកម្រាសរហូតដល់ទៅ ១,១១១ទំព័រ និងមានចំណងជើងថា «យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា»។

តើកត្តាអ្វីខ្លះ ដែលជំរុញឲ្យ លោក អៀង ពិសី សម្រេចចិត្តចុះស្រាវជ្រាវ ចងក្រងអំពី «យុទ្ធសាស្រ្តត្រីកោណ»?

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជន ទស្សនាកិច្ចសម្ភាស ដូចតទៅ៖