FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបន្ទាយមានជ័យ

24-10-2026 14:49

(បន្ទាយមានជ័យ)៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ លោក ឈួន ផាណា អនុប្រធានក្រុមការងារក្រុមការងារអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ប្រចាំខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសំណេះសំណាល និងតម្រង់ទិសស្ដីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនដល់បេក្ខជនអាហារូបករណ៍ជ័យលាភីជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ដ៏ថ្លៃថ្លានេះផ្តល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីជួយពង្រីកវិសាលភាព នៃឱកាសទទួលបានការអប់រំជាន់ខ្ពស់ពេញលេញជូនដល់យុវជននៅទូទាំងខេត្តបន្ទាយមានជ័យ។

តាមរយៈពិធីតម្រង់ទិសនេះ បានធ្វើឱ្យកម្មវិធីអាហារូបករណ៍ អ.ម.ត បន្ដដើរតួរសំខាន់ក្នុងការបំពាក់បំប៉នសមត្ថភាពផ្នែកបញ្ញា ចរិយាធម៌វិជ្ជាជីវៈ និងចាក់គ្រឹះយ៉ាងរឹងមាំក្នុងការកសាង «មូលធនមនុស្ស» ដែលមានសមត្ថភាពដឹកនាំ និងទ្រទ្រង់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនប្រកបដោយចីរភាព៕